Tottenham បដិសេធសំណើខ្ចីជើងលើកទី៣របស់ក្លឹប PSG សម្រាប់កីឡាករ Dele Alli

        តាមព័ត៌មានថា ក្លឹប Tottenham បានច្រានចោលសំណើខ្ចីជើងបីលើករបស់ក្លឹប Paris Saint Germainសម្រាប់កីឡាករ Dele Alli ។

        លោក Mauricio Pochettino អតីតគ្រូបង្វឹកក្លឹប Tottenham អន្ទះសាចង់នាំយក  Alli មកក្លឹប PSG ស្របពេលខ្សែបម្រើរូបនេះមិនសូវមានឱកាសលេងក្រោមការដឹកនាំរបស់លោក Jose Mourinho ។

        Alli មានបំណងចូលរួមជាមួយក្លឹប PSG ស្របពេលលោក Mourinho ក៏ចង់សម្រេចកិច្ចព្រមព្រៀងផ្ទេរនេះផងដែរ។ ទោះបីជាយ៉ាងណា ប្រធានក្លឹបលោក Daniel Levy បានបដិសេធមិនឲ្យកីឡាកររូបនេះចាកចេញទេ។

        តំណាងរបស់កីឡាករ Alli អន្ទះសាចង់ឲ្យខ្សែបម្រើរូបនេះបានលេងជាប្រចាំនៅពាក់កណ្តាលទី២ នៃរដូវកាលនេះ ដើម្បីបង្កើនឱកាសបានចូលរួមក្នុងក្រុមជម្រើស ជាតិអង់គ្លេសសម្រាប់ការប្រកួត Euro 2020 ។

        លោក Mourinho មិនសូវដាក់ឲ្យ Alli លេងទេនៅរដូវកាលនេះ ហើយកីឡាករវ័យ២៤ឆ្នាំរូបនេះមិនបានបង្ហាញមុខនៅក្របខណ្ឌ Premier League ទេតាំងពីថ្ងៃទី១៦ ខែធ្នូនិងបានបង្ហាញមុខត្រឹម៤លើកនៅក្របខណ្ឌបាល់ទាត់កំពូលនេះក្នុងយុទ្ធនាការរដូវកាលនេះ៕

-->
adverise with khmeread