Liverpool ជិតនឹងសម្រេចកិច្ចព្រមព្រៀងខ្ចីជើងខ្សែការពារ Ozan Kabak របស់ក្លឹប Schalke

        ក្លឹប Liverpool បានបង្ហាញចំណាប់អារម្មណ៍ជាថ្មីលើខ្សែការពារ Ozan Kabak របស់ក្លឹប Schalke ហើយជិតសម្រេចកិច្ចព្រមព្រៀងខ្ចីជើង និងមានជម្រើសទិញផ្តាច់ផងដែរ។

        កិច្ចព្រមព្រៀងរបស់ Kabak ដើម្បីផ្ទេរទៅកាន់ក្លឹប Newcastle បានបរាជ័យកាលពីចុងសប្តាហ៍ ហើយក្លឹប Liverpool បានតាមសួរនាំអំពីជម្រើស ដើម្បីនាំយកកីឡាកររូបនេះមកលេងខ្ចីជើងក្នុងតម្លៃ ១,៥លានផោន ហើយអាចនឹងទិញផ្តាច់ក្នុងតម្លៃ ១៦លានផោននៅរដូវក្តៅ។

        កីឡាកររូបនេះគ្រោងនឹងពិនិត្យសុខភាពនៅអាល្លឺម៉ង់ ហើយប្រសិនបើអ្វីៗដំណើរការទៅដោយរលូន កីឡាកររូបនេះមកដល់ទឹកដី Liverpool នៅថ្ងៃអង្គារ។

        Kabak មានលក្ខខណ្ឌទិញផ្តាច់ ៣៥លានផោន ប៉ុន្តែដោយសារតែសម្ពាធហិរញ្ញវត្ថុ និងការប្រឈមការកាត់ចេញ ក្លឹប Liverpool មានសុទិដ្ឋិនិយមអំពីការចរចានាំយកកីឡាកររូបនេះ។

        ការចរចាជាមួយក្លឹប Schalke ប្រហែលជាមិនមានឧបសគ្គទេ ដោយសារក្លឹបនេះមាននបំណងចង់សម្រេចកិច្ចព្រមព្រៀងផងដែរនៅពេលនេះ។ ទោះបីជាយ៉ាងណា Kabak ចង់បានកិច្ចសន្យាដែលមានតម្លៃប្រហែល ៨០.០០០ផោនក្នុងមួយសប្តាហ៍៕

-->
adverise with khmeread