ទាហានជើងចាស់អង់គ្លេសរៃអង្គាសប្រាក់ជួយអ្នកជំងឺកូវីដ ឥឡូវស្លាប់ដោយកូវីដនៅអាយុ ១០០ ឆ្នាំ

វីរបុរសសង្រ្គាមរបស់អង់គ្លេសលោក Sir Tom Moore បានទទួលមរណភាពហើយ បន្ទាប់ពីឆ្លងជំងឺ១៩ គឺតែប៉ុន្មានខែបន្ទាប់ពីលោកបានរៃអង្គាសប្រាក់រាប់លានដុល្លារដើម្បីជួយបុគ្គលិកជួរមុខប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

ក្រុមគ្រួសាររបស់គាត់បានបញ្ជាក់ថា ទាហានជើងចាស់អាយុ ១០០ ឆ្នាំដែលទទួលបានគោរមងារ "សេនាដែក" ពីព្រះមហាក្សត្រិយានីសម្រាប់កិច្ចការសប្បុរសធម៌របស់គាត់ បានចាញ់ក្នុងសមរភូមិប្រយុទ្ធជាមួយវីរុសកូរ៉ូណានៅវេលាម៉ោង ៤ រសៀលថ្ងៃអង្គារទី២កុម្ភៈម៉ោងក្នុងស្រុក។

ក្រោយទទួលដំណឹងនេះ ម្ចាស់ក្សត្រិយ៍អង់គ្លេសបានចូលរួមរំលែកទុក្ខភ្លាមចំពោះយុទ្ធជនសម័យសង្គ្រាមលោកលើកទីពីររូបនេះ ដែលបានរៃអង្គាសប្រាក់ជាង ៣២ លានផោនតាមរយៈការដើរជុំវិញសួនច្បាររបស់គាត់១០០ជុំដើម្បីជួយដល់ទីភ្នាក់ងារសុខភាពជាតិអង់គ្លេសប្រយុទ្ធនឹងជំងឺកូវីដ។ 

ស្មារតីនិងជំនឿសុទិដ្ឋិនិយមរបស់លោកនឹងត្រូវចងចាំចំពោះមនុស្សទូទាំងពិភពលោកមិនថាចាស់ឬក្មេង៕ ប្រភព៖ Daily Mail

-->
adverise with khmeread