adverise with khmeread Leo main

ស្ងាត់ៗ Leonardo DiCaprio លួច​ទាក់ទង​តារា​ម៉ូ​ដែល​វ័យក្មេង​ដ៏​ស្រស់ស្អាត​របស់ Victoria's Secret

​    ​Leonardo DiCaprio ត្រូវបាន​គេ​រាយការណ៍​ថា​កំពុងមាន​ទំនាក់ទំនង​លួចលាក់​ជាមួយនឹង​តារា​ម៉ូ​ដែល​ប្រចាំ​ក្រុមហ៊ុន​សម្លៀកបំពាក់​នារី Victoria's Secret​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Elite Daily បានឱ្យដឹងថា ប្រភព​មួយចំនួន​បាន​ប្រទះឃើញ​ម្ចាស់​ពាន​អូ​ស្ការ​រូបនេះ និង​តារា​ម៉ូ​ដែល​ដ៏​ស៊ិ​ច​ស៊ី Chelsey Weimar បាន​ចាក​ចេញពី​ភោជនីយដ្ឋាន​អាហារ​ជប៉ុន Nobu ដ៏​ល្បីល្បាញ​នៅក្នុង​ទីក្រុង Malibu រដ្ឋ​កាលីហ្វ័រ​ញ៉ា​ជាមួយគ្នា​កាល​ពេល​ថ្មី​កន្លងមកនេះ​។​

​    ​ខណៈដែល​រូបភាព​ជាច្រើន​របស់​តារា​ម៉ូ​ដែល​រូបនេះ​បាន​បង្ហោះ​ចូលទៅ​កាន់​បណ្តាញ​សង្គម Instagram ផ្ទាល់ខ្លួន​របស់​នាង រូបថត​មួយ​សន្លឹក​ក្នុងចំណោម​នោះ​ក៏ត្រូវ​បាន​គេ​អះអាងថា គឺ​នាង​បាន​ផ្តិត​យក​វា​នៅក្នុង​គេហដ្ឋាន​របស់ Leo ផងដែរ​៕

adverise with khmeread
ប្រភព៖ lollipop

មតិយោបល់