ឃើញក្មេងម្នាក់ក្នុងអាងទឹកទេ? នេះហើយជាមូលហេតុ គេហាមក្មេងមិនឱ្យពាក់ឈុតខៀវពេលហែលទឹក

រូបថតគួរឱ្យខ្លាចមួយ ដែលបង្ហាញក្មេងពាក់អាវខៀវភ្លឺថ្លាហែលទឹក បានល្បីពេញ​បណ្តាញសង្គមនិងធ្វើឱ្យឪពុកម្តាយគ្រប់រូបតក់ស្លុតផើតពោះគ្រប់គ្នា។

រូបភាព ដែលគេបង្ហោះចូលទៅក្នុងគ្រុបហ្វេសប៊ុកអូស្រ្តាលីឈ្មោះថា CPR Kids ដែលគ្រប់គ្រងដោយក្រុមគិលានុបដ្ឋាយិកា បានបង្ហាញអាងហែលទឹកនៅក្រោយផ្ទះមួយ ដែលមើលមួយភ្លែតដូចទទេស្អាត។

ប៉ុន្តែនៅពេលពិនិត្យកាន់តែកៀក នឹងឃើញស្រមោលស្រាលៗនៅខាងស្តាំរូបភាព។

ស្រមោលនោះគឺជាកូនក្មេងស្លៀកពាក់ឈុតហែលទឹកពណ៌ខៀវខ្ចីស្លេក កំពុងហែលទឹកនៅបាតអាង ដែលប្រែជាស្រអាប់ពីឡេការពារកម្តៅថ្ងៃ បន្ទាប់ពីប្រើជាច្រើនម៉ោង។

រូបថតនេះត្រូវបានចែករំលែកកាលពីថ្ងៃអង្គារទី១កុម្ភៈដើម្បីជាការក្រើនរំលឹកដល់ឪពុកម្តាយគ្រប់រូបឱ្យប្រយ័ត្ន កុំស្លៀកពាក់ឈុតខៀវខ្ចីឱ្យកូនៗឱ្យសោះពេលពួកគេហែលទឹកអាង៕ 

-->
adverise with khmeread