ក្រុមអ្នកវិទ្យាសាស្ត្របង្កើតឧបករណ៍ផ្សាំក្នុងភ្នែក ដោយមិនចាំបាច់ពាក់វ៉ែនតាមីញ៉ូបទៀតឡើយ

ក្រុមអ្នកវិទ្យាសាស្ត្របានបង្កើតឧបករណ៍ផ្សាំថ្មីដើម្បីព្យាបាលការស្រុតចុះនៃចក្ខុដែលទាក់ទងនឹងអាយុ ដែលជារឿយៗនាំទៅដល់ការពាក់វ៉ែនតាមីញ៉ូប។

ឧបករណ៍ផ្សាំនេះត្រូវបានបញ្ចូលទៅកណ្តាលកែវភ្នែកដើម្បីជំរុញឱ្យភ្នែកមើលឃើញច្បាស់នៅជិតៗ។

ឧបករណ៍ផ្សាំនេះត្រូវបានផលិតចេញពីកូឡាជែនសំយោគ ដែលស្រដៀងនឹងជាលិកាភ្នែកដែរ។ អ្នកជំងឺជាង ១០០ នាក់នឹងចូលរួមក្នុងការសាកល្បងឧបករណ៍ផ្សាំនេះដើម្បីព្យាបាលជំងឺ Presbyopia ដែលជាការបាត់បង់ជាបណ្តើរៗនៃសមត្ថភាពក្នុងការមើលឃើញវត្ថុដែលនៅជិត។

នៅក្នុងការសិក្សានៅគ្លីនិកភ្នែក Gemini Eye Clinics ក្នុងប្រទេសអូទ្រីស អ្នកចូលរួមនឹងត្រូវបានតាមដានរយៈពេលមួយឆ្នាំបន្ទាប់ពីទទួលឧបករណ៍ផ្សាំនេះ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread