ពួកឧក្រិដ្ឋជនលួចផលិតវ៉ាក់សាំងកូវីដ១៩ក្លែងក្លាយដើម្បីនាំចេញក្រៅស្រុក ឥឡូវត្រូវអាជ្ញាធរចិនបង្ក្រាបបាន

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានរាយការណ៍ថា ប៉ូលិសចិនបានចាប់ខ្លួនមនុស្សជាង ៨០ នាក់និងរឹបអូសបានវ៉ាក់សាំងកូវីដ១៩​ ក្លែងក្លាយចំនួន ៣.០០០ ដូស ដែលជាផ្នែកមួយនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងវ៉ាក់សាំង។

ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួបានឱ្យដឹងកាលពីថ្ងៃចន្ទថា ជនសង្ស័យចាប់ផ្តើមអនុវត្តឧបាយកលនេះចាប់តាំងពីខែកញ្ញាឆ្នាំ២០២០។

ស៊ីនហួបានឱ្យដឹងទៀតថា វ៉ាក់សាំងក្លែងក្លាយត្រូវបានបង្កើតឡើងដោយការចាក់បញ្ចូលទឹកស៊ីរ៉ូមប្រៃទៅក្នុងសឺរ៉ាំង។ យោងតាមប្រភពដែលស្និទ្ធនឹងក្រុមហ៊ុនផលិតវ៉ាក់សាំងធំមួយរបស់ចិនបានឱ្យដឹងថា ជនសង្ស័យអាចមានគោលបំណងនាំចេញវ៉ាក់សាំងទៅបរទេស។

ស៊ីនហួបន្តថាប្រតិបត្តិការបង្ក្រាបរបស់ប៉ូលិសត្រូវបានអនុវត្តនៅកន្លែងជាច្រើនរួមមានទីក្រុងប៉េកាំង ទីក្រុងសៀងហៃ និង ខេត្តសានទុង នៅភាគខាងកើត៕ 

-->
adverise with khmeread