សិស្សវិទ្យាល័យពីររូបក្លាយជាតារាវិទូវ័យក្មេង ដោយរកឃើញភពថ្មីចំនួនបួនឆ្ងាយពីផែនដី២០០ឆ្នាំពន្លឺ

សិស្សវិទ្យាល័យពីររូបបានកំណត់អត្តសញ្ញាណភពថ្មីនៅក្រៅប្រព័ន្ធសុរិយគតិចំនួន៤ ដែលនៅឆ្ងាយពីផែនដី២០០ឆ្នាំពន្លឺ ដោយចាត់ទុកពួកគេថាជា "តារាវិទូក្មេងជាងគេ" ដែលរកឃើញភពបែបនេះ។

Kartik Pinglé អាយុ១៦ឆ្នាំ និង Jasmine Wright អាយុ១៨ឆ្នាំ ដែលរៀននៅវិទ្យាល័យក្នុងរដ្ឋ Massachusetts បានចូលរួមក្នុងកម្មវិធីតាមដានការស្រាវជ្រាវរបស់សិស្សនៅមជ្ឍមណ្ឌលតារារូបវិទ្យា Harvard & Smithsonian។

ដោយមានជំនួយពីលោក Tansu Daylan ដែលជាអ្នកស្រាវជ្រាវភពនៅវិទ្យាស្ថានស្រាវជ្រាវផ្កាយរណប MIT Kavli សម្រាប់ការស្រាវជ្រាវនិងវិភាគអវកាស សិស្សទាំងពីរបានសិក្សានិងវិភាគទិន្នន័យពីផ្កាយរណប TESS ។

ពួកគេបានផ្តោតជាមួយគ្នាលើផ្កាយ Tess Object of Interest (TOI) 1233 ដែលជាផ្កាយស្រដៀងនឹងព្រះអាទិត្យ ហើយពួកគេបានរកឃើញភពចំនួន ៤ វិលជុំវិញផ្កាយនោះ។

Pinglé បានបកស្រាយថា "យើងបានស្វែងរកមើលការផ្លាស់ប្ដូរពន្លឺយ៉ាងយូរ។ គំនិតដែលថាប្រសិនបើភពឆ្លងកាត់ផ្កាយ ឬហោះកាត់មុខវា វាអាចនឹងគ្របដណ្ដប់ផ្កាយនោះ ហើយថមថយពន្លឺ"។

TESS គឺជាផ្កាយរណបដែលមានមូលដ្ឋាននៅលើអវកាសដែលបានរកឃើញភពច្រើនជាង ២០.០០០ ដែលភពខ្លះអាចជាផែនដីនៅក្នុងតំបន់ដែលអាចរស់នៅបាន៕ ប្រភព ៖ Daily Mail

-->
adverise with khmeread