នាង Sowon សមាជិកក្រុមចម្រៀង Gfriend ត្រូវគេជេរហុយដី រឿងថតរូបជាមួយទាហានណាស៊ីបង្ហោះលើ Instagram

សមាជិកម្នាក់នៃក្រុមចម្រៀង Gfriend របស់ K-pop ត្រូវបានរិះគន់ផ្អើលកូរ៉េខាងត្បូងសម្រាប់ចែករំលែករូបភាពរបស់នាងផ្អែកទៅលើរូបម៉ាណឺកាំងស្លៀកពាក់ឈុតទាហានណាស៊ី។

កាលពីថ្ងៃទី៣១ មករា នាង Sowon (ឈ្មោះពិត Kim So-jung) បានចែករំលែករូបភាពរបស់នាងផ្អែកលើម៉ាឡាកាំងនេះនៅលើបណ្ដាញសង្គម Instagram ។ នាងបានលុបវាចោលភ្លាមៗនៅពេលក្រោមមក ប៉ុន្ដែរូបភាពនោះត្រូវបានគេយកទៅចែករំលែកពេញអនឡាញ ដោយមនុស្សជាច្រើនបានរិះគន់តារាចម្រៀងរូបនោះថា មិនខ្វល់ពីអារម្មណ៍អ្នកដទៃ និងរើសអើងពូជសាសន៍ជ្វីហ្វ។

ឈ្មោះរបស់ Sowon និងពាក្យផ្សេងទៀតដែលទាក់ទងទៅនឹងសារបង្ហោះនោះបានផ្ទុះឡើងនៅលើបណ្តាញសង្គម Twitter ភ្លាមៗបន្ទាប់ពីនាងបានបង្ហោះរូបភាពនេះ ហើយកាលពីថ្ងៃចន្ទឧបទ្ទវហេតុនេះត្រូវបានផ្សព្វផ្សាយលើវេបសាយរបស់កូរ៉េខាងត្បូង ខណៈពេលដែលបណ្តាញព័ត៌មាននៅក្នុងប្រទេសនេះរាយការណ៍អំពីការធ្លាក់ចុះពីអ្នកគាំទ្រអន្តរជាតិមកលើ K-pop ។

ផលិតកម្ម Source Music បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងនៅល្ងាចថ្ងៃចន្ទ ដោយសុំអភ័យទោសចំពោះឧបទ្ទវហេតុនេះដោយពន្យល់ថាបុគ្គលិកដែលពាក់ព័ន្ធមិនបានដឹងអំពីបញ្ហាជាមួយនឹងការតុបតែងនៅទីតាំងថតនោះទេ។ សេចក្តីថ្លែងការណ៍នោះរួមមាននាង Sowon បានសម្តែងការភ្ញាក់ផ្អើលចំពោះការយល់ច្រឡំនិងសោកស្តាយចំពោះហេតុការណ៍នេះ៕

-->
adverise with khmeread