យានគំរូ Starship របស់ក្រុមហ៊ុន SpaceX ហោះជាថ្មីម្តងទៀត តែក៏ធ្លាក់ម្តងទៀតដែរ

ក្រុមហ៊ុន SpaceX បានបង្ហោះយានអវកាសគំរូ Starship របស់ខ្លួនមួយផ្សេងទៀត ហើយសាជាថ្មីម្ដងទៀតវាបរាជ័យក្នុងការចុះចត។

យានគ្មានមនុស្សបើកមានលេខកូដឈ្មោះ SN9 នេះបានធ្វើការហោះហើរបាន១០គីឡូម៉ែត្រពីឆ្នេរ Texas Gulf ហើយបន្ទាប់មកវាក៏បានព្យាយាមចុះចតនៅកន្លែងដែលវាបានចេញដំណើរមកវិញ។

នៅពេលក្រុមហ៊ុននេះព្យាយាមចុះចតយានម៉ូដែល SN8 របស់ខ្លួន យាននោះបានផ្ទុះពេលចុះលើដី។

ចំណែកឯយាន SN9 វិញមិនជាល្អប៉ុន្មាននោះទេ ដោយវាធ្លាក់ទៅនឹងដីផ្ទុះតែម្ដង។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន SpaceX និយាយថា ទិន្នន័យដ៏ច្រើននឹងទទួលបានហើយវិស្វកររបស់ខ្លួននឹងបន្តអនុវត្តកម្មវិធីនេះតទៅទៀត៕ ប្រភព ៖ BBC


 

-->
adverise with khmeread