ចិនហាមក្មេងមិនឱ្យប្រើទូរស័ព្ទនៅសាលារៀន

ក្រសួងអប់រំចិនបានសម្រេចកាលពីថ្ងៃអង្គារទី២កុម្ភៈថា កុមារនៅក្នុងប្រទេសចិនត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ទូរស័ព្ទនៅក្នុងសាលារៀន។

សិស្សនឹងមិនត្រូវបានអនុញ្ញាតឱ្យនាំទូរស័ព្ទទៅសាលារៀនដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីឪពុកម្តាយនោះឡើយ។

អាជ្ញាធរនិយាយថា ពួកគេចង់ការពារភ្នែករបស់ក្មេង ធ្វើឱ្យក្មេងផ្ចង់អារម្មណ៍បានប្រសើរឡើង និង ទប់ស្កាត់ការញៀនអ៊ីនធឺណេត។

សាលារៀននានាបានលើកទឹកចិត្តឱ្យឪពុកម្តាយរកវិធីផ្សេងក្នុងការប្រាស្រ័យទាក់ទងជាមួយកូនៗក្នុងអំឡុងថ្ងៃសិក្សា។

យោងទៅតាមកាសែតចិន China Daily បានឱ្យដឹងថា មានការជជែកវែកញែកយ៉ាងក្តៅគគុកក្នុងចំណោមឪពុកម្តាយអំពីថាតើសេចក្តីសម្រេចនេះអាចអនុវត្តជាក់ស្តែងបានឬអត់។

យោងតាមមជ្ឈមណ្ឌលព័ត៌មានបណ្តាញអ៊ីនធឺណេតនៅប្រទេសចិនដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាលបានឱ្យដឹងថា ភាគច្រើននៃកុមារនិងក្មេងជំទង់នៅក្នុងប្រទេសចិនបានប្រើប្រាស់អ៊ិនធឺណេតតាមរយៈស្មាតហ្វូនផ្ទាល់ខ្លួន ក្នុងនោះ ៧៤ ភាគរយគឺមានអាយុក្រោម ១៨ ឆ្នាំ៕ ប្រភព ៖ BBC

-->
adverise with khmeread