Lexus 330 បើកបុកជាមួយម៉ូតូHonda របួសធ្ងន់បុរសម្នាក់នៅកំណាត់ផ្លូវ​ជាតិលេខ១

​ភ្នំពេញ ៖ មាន​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើតឡើងនៅថ្ងៃអង្គារទី០២ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅវេលាម៉ោង៧និង៤០នាទីយប់ ត្រង់​ចំណុចកែងផ្ទះតាប៉េកាំង លើផ្លូវ​ជាតិលេខ១ ភូមិ​ជ្រោយអំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​ រវាងរថយន្ត​ និងម៉ូតូបណ្ដាលឱ្យភាគីខាងម៉ូតូរបួសធ្ងន់។

សមត្ថកិច្ចបានរាយការណ៍បឋមថា គ្រោះថ្នាក់ខាងលើរវាងរថយន្តម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-8533(អ្នកបើកបររត់បាត់) បានបើកបុកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DE-8491 បើកបរដោយបុរសម្នាក់របួសធ្ងន់ត្រូវបានបញ្ជូនយកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត​។

ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ខាងលើនេះ​ត្រូវ​បាន​ប្រគល់ឱ្យទៅខាងប៉ូលិសជំនាញ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

-->
adverise with khmeread