ទុស្សេចរន្តអគ្គិសនីឆេះផ្ទះមួយខ្នងនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គិភ័យមួយកើតឡើងកាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១ និង៣០នាទីយប់ នៅចំណុចផ្ទះលេខ៣៧ (ប្រភេទភោជនីយដ្ឋាន) ផ្លូវលេខ៦៣ ក្រុម៣៣ ភូមិ៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ប៉ូលិសនិយាយថា ម្ចាស់ផ្ទះឈ្មោះ ហួត អៀងឡេង ភេទប្រុស ​អាយុ៤០ឆ្នាំ មុខរបរអាជីវករ។ មូលហេតុឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះសំណង់ផ្ទះទំហំ២០គុណនឹង២២ម៉ែត្រ បណ្ដាលឲ្យឆេះខូចកង្ហារបូម និងម៉ាស៊ីនត្រជាក់។

ភ្លាមៗនោះមានរថយន្តចំនួន៣គ្រឿងដោយប្រើប្រាស់អស់៣រថយន្ត ​ហើយរលត់ទៅវិញនៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឆ្លងចូលថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០២១៕

-->
adverise with khmeread