adverise with khmeread 1

Will.I.Am ត្រៀម​ចាក​ចេញពី The Voice ក្រោយ​ប្រកាសថា​ក្រុម The Black Eyed Peas នឹង​ជួបជុំគ្នា​វិញ​ក្រោយពី​សម្រាក​អស់​រយៈពេល ៤ ​ឆ្នាំ​

    ​គាត់​គឺជា​ផ្នែក​មួយ​ដ៏​មាន​ឥទ្ធិពល​នៃ​ក្រុម​អ្នក​កាត់សេចក្តី​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់​ពិភពលោក The Voice ចាប់តាំងពី​ឆ្នាំ ២០១២​។​

​    ​យោងតាម​សេចក្តី​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ DailyMail បានឱ្យដឹងថា ខណៈដែល​រដូវ​កាល​ទី​ប្រាំ​របស់​ប្រទេស​អង់គ្លេស​ខិតជិត​មកដល់ ហើយនឹង​ត្រៀម​ផ្លាស់ប្តូរ​សិទ្ធិផ្តាច់មុខ​ផ្សាយ​ដោយ​ទូរ​ទ្សន៍ ITV នោះ អ្នកនិពន្ធ និង​ជា​តារាចម្រៀង​រ៉ែ​បលោក Will.I.Am ហាក់ដូចជា​បាន​សម្លឹង​ឱកាស​ចាក​ចេញពី​កៅអី​បង្វិល​របស់គាត់​ក្នុង​រដូវ​កាល​ថ្មី​ដែល​នឹង​ឈាន​មកដល់​នាពេល​ខាងមុខនេះ​។​

​    ​ព័ត៌មាន​មួយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​តន្ត្រីករ​វ័យ ៤១ ឆ្នាំ​រូបនេះ​បានប្រកាសថា​ក្រុម​ចម្រៀង​របស់គាត់ The Black Eyed Peas នឹង​ជួបជុំគ្នា​ម្តងទៀត​ក្រោយពី​បាន​ឈប់សម្រាក​តាំងពី​ឆ្នាំ ២០១២៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់