ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀននៅស្រុកសង្កែ​

បាត់ដំបង ៖ លោកវរសេនីយ៍ឯក​ស៊ុន​ សុវណ្ណ​ ​អធិការ​ប៉ូលិសស្រុកសង្កែ​បាន​ដឹក​នាំកម្លាំងផ្នែកជំ​នា​ញ​ និងកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាល​ធ្វើ​ការ​បង្រ្កាបករណី​រក្សាទុកដោយខុស​ច្បាប់នូវសារធាតុ ញៀន​​០១​ករណីក្នុងបទ​ល្មើសជាក់ស្តែងក្នុងនោះបានធ្វើ​ការឃាត់ខ្លួនជន​សង្ស័យម្នាក់ នាថ្ងៃទី​២​ ខែ​កុម្ភៈ​ ​ឆ្នាំ២០២១ វេលាម៉ោង១០ នៅចំណុចក្រុមទី​៧ ក្នុងភូមិ​អូរមុនី១​ ឃុំអន្លង់វិល ស្រុកសង្កែ​ ខេត្តបាត់​ដំបង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ​ អាង​ សុខណាង ហៅតុលភេទប្រុស​អាយុ ៣៧​ ឆ្នាំ មានទីលំនៅ ភូមិអូរមុនី​ឃុំអន្លង់​វិល ស្រុកសង្កែ​ ខេត្តបាត់ដំបង។ វត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ​ICE​ ចំនួន០៤ថង់ ទម្ងន់៣,៣២ក្រាម, ទូរស័ព្ទដៃចំនួន០២គ្រឿង, កាបូបដាក់ប្រាក់ចំនួន០១មានប្រាក់រៀលចំនួន២០,០០០រៀល, ​ថង់សម្រាប់ច្រករំលែកគ្រឿងញៀន និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវរួចមកប៉ូលិសបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមក​កាន់ការិយាល័យជំនាញនៅស្នងការដ្ឋានដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

-->
adverise with khmeread