កុមារាម្នាក់អាយុ៧ឆ្នាំលង់ទឹកស្លាប់នៅស្រុកទឹកផុសនិងបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅ ស្រុកបរិបូណ៌

កំពង់ឆ្នាំង ៖ មានករណីគ្រោះថ្នាក់សង្គមកើតឡើង២ករណីបណ្តាលឱ្យក្នុងថ្ងៃតែមួយ គឺមួយករណីមានកុមារាម្នាក់អាយុ៧ឆ្នាំលង់ទឹកស្លាប់នៅស្រុកទឹកផុស និងមួយករណីទៀតបុរសម្នាក់ឆក់ខ្សែភ្លើងស្លាប់នៅ ស្រុកបរិបូណ៌។

ករណីទី១-មានករណីក្មេងលង់ទឹកស្លាប់ក្នុងរណ្តៅប្រឡាយ នៅចំណុចមុខផ្ទះឈ្មោះផេង សុវី ភេទប្រុស ផ្លូវលេខ 53A ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្ដុលសែន ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កើតឡើងនាថ្ងៃអង្គារទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចន្លោះវេលាម៉ោង០៥ ដល់ម៉ោង៧ព្រឹក។

សមត្ថកិច្ចនិយាយថា កុមាររងគ្រោះ ១-ឈ្មោះ ថុន គៀថេន ភេទប្រុស អាយុ០៧ឆ្នាំ ឪពុកឈ្មោះ មិន ធឿន អាយុ៣១ឆ្នាំ ម្ដាយឈ្មោះ ឃន សំ អាយុ២៩ឆ្នាំ និង២-ឈ្មោះ ធូ ចាន់ថុន ភេទស្រី អាយុ១០ឆ្នាំ ឪពុកឈ្មោះ ប៉ិល ធីម អាយុ៣៣ឆ្នាំ និង ម្ដាយឈ្មោះ ភុន ធីម អាយុ៣៦ឆ្នាំ​។ ជនរងគ្រោះទាំងពីរនាក់រស់នៅភូមិ ឃុំ កើតហេតុខាងលើ​។

ករណីទី២-មានករណីឆក់ខ្សែភ្លើងបណ្ដាលឱ្យស្លាប់ជនរងគ្រោះម្នាក់ កើតឡើងនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៥ និងង ៣០នាទីល្ងាច នៅចំណុចស្នាក់ការសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ ស្ថិតនៅ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ លេន សារុន ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង​។ មូលហេតុ ជនរងគ្រោះខាងលើ បញ្ឆេះម៉ាស៊ីនភ្លើងបណ្ដើរ តខ្សែភ្លើងបណ្ដើរ ក៏បណ្ដាលឱ្យឆក់ស្លាប់តែម្តង​៕ 

-->
adverise with khmeread