ឃាត់បុរសម្នាក់តាមដីកាលួចនៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ជនជាប់ចោទម្នាក់ត្រូវបានប៉ូលិសក្រុងកំពង់ឆ្នាំងឃាត់ខ្លួនតាមដីកា កាលពីថ្ងៃ ពុធទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ពីបទ« អំពើលួច»នៅចំណុច សង្កាត់- ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ជនជាប់ចោទឈ្មោះ ស៊ិន យ៉ុង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ខ្លួនយោង តាមដីកាសម្រេចឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរ (ភី ដារ៉ូ) ពីបទ«អំពើលួចកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ទីកន្លែងប្រព្រឹត្តនៅភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង»។

បច្ចុប្បន្នបានបញ្ជូនទៅអធិការដ្ឋានប៉ូលិសក្រុងចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕
 

-->
adverise with khmeread