កូនដូចតែម្តាយដែរ! រូបសាក់លើខ្លួនរបស់ Maddox សបញ្ជាក់ថារូបគេស្នងមរតកនៃក្តីស្រឡាញ់សិល្បៈសាក់រូប

នរណាក៏ទទួលស្គាល់ដែរថា ការសាក់រូបលើដងខ្លួនរបស់ Angelina Jolie គួរឱ្យចាប់អារម្មណ៍។

Angelina Jolie បានសបញ្ជាក់ថាការស្រឡាញ់ការសាក់រូបលើដងខ្លួនរបស់គាត់បានផ្ទេរទៅគ្រួសាររបស់គាត់ដែរ ខណៈដែលកូនច្បង Maddox អាយុ១៩ឆ្នាំបានបង្ហាញសាក់រូបពស់ដ៏ធំមួយនៅចំហៀងខ្លួន ខណៈដែលម្ដាយកំពុងចងសក់ឱ្យរូបគេសម្រាប់ថតរូបដាក់ទស្សនាវដ្ដី British Vogue របស់អង់គ្លេស។

Angelina Jolie ល្បីល្បាញសម្រាប់ការស្រឡាញ់សាក់លើរាងកាយ និងមានសាក់យ៉ាងហោចណាស់ក៏២០កន្លែងដែរ ដោយក្នុងនោះរួមមានសាក់សម្រាប់កូនបង្កើតខ្លួន និងខ្លាដ៏ធំមួយនៅខាងក្រោយខ្នងផងដែរ។

ហើយវាហាក់បីដូចជា Maddox រីករាយនឹងការសាក់ដូចម្ដាយដែរ បន្ទាប់ពីរូបថតមួយបង្ហាញម្ដាយរូបនេះចងសក់ឱ្យកូនដែលដោះអាវមានរូបពស់នៅចំហៀងខ្លួនសម្រាប់ទស្សនាវដ្ដី Vogue៕ ប្រភព ៖ Daily Mail


 

-->
adverise with khmeread