ស្អែកនេះ ! ករុណា ពេជ្រ រួម​ជាមួយនឹង​សប្បុរជនអញ្ជើញលោកតាៗ​ធាក់​ស៊ីក្លូចំនួន ៣០០នាក់ ពិសា​អាហារ​ជាពិសេស

នៅពេលថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេប៊ុករបស់លោកឱ្យដឹងថា លោករួម​ជាមួយនឹង​សប្បុរជន​ក្នុង និង​ក្រៅប្រទេស បានរួម​គ្នារៀបចំ​ទិវា​នៃ​ក្តី​ស្រលាញ់ ចំពោះ​តា​ធាក់​ស៊ីក្លូ នៅ​ថ្ងៃទី​៤ កុម្ភៈ ខាង​នេះ ដោយ​អញ្ជើញ​ពួកគាត់​ជាង ៣០០ នាក់ មកពី​សមាគម​ស៊ីក្លូ​កម្ពុជា ដោយ​ទទួលទាន​អាហារ មួយពេល នៅ​ភោជនីយដ្ឋាន វី​ហ្វ្រេ​ន វេលាម៉ោង 5 ល្ងាច ក្នុងទីតាំង សាខា ឫស្សីកែវ ស្ពានបាឡេ។ ក្រោយពី​ការទទួល​ទាន​អាហារ​នោះ ក៏មាន​ថែម​អំណោយ ជា​សម្ភារៈ បន្ថែម​រួមជាមួយ​នឹង​ថវិកា​ផងដែរ​។​

ករុណា ប្រាប់ពីគោលបំណងថា នៅ​ថ្ងៃ​៤ កុម្ភៈ ខាងមុខនេះលោកតាៗ​ធាក់​ស៊ីក្លូ និង​បាន​ពិសា​អាហារ​មួយពេល ដែលមាន​រស់ជាតិ​ឈ្ងុយឆ្ងាញ់ ដូច​ម្ហូប​តុ​ការ ដូចជា បង្គារ​ខ្ទិះ ឆា​ក្តាមថ្ម តុង​យាំ​បង្គារ ប្រហិត​ត្រី​ឆ្លាត​ចៀន មាន់​ដុត​ស្រែ​+​ប្រហុក​ឆៅ បង្អែម និង​ផ្លែឈើ រួម​ជាមួយនឹង​កញ្ចប់​ថវិកា និង​សម្ភារៈ​មួយចំនួនទៀត​។ ករុណា ពេជ្រ ប្រាប់ថា ខ្លួន​ពិតជា​ពិបាក​ច្រើនណាស់ ដែល​បាន​ជួប​រឿង​បែបនេះ ដូច្នេះហើយ ទើប​ចង់​ធ្វើបុណ្យ​ដាក់​ទាន ជាមួយនឹង​ឳ​ពុក​គេ (​តា​ធាក់​ស៊ីក្លូ​) លោក​បញ្ជាក់ថា ឃើញ​ឳ​ពុក​របស់គេ អាច​ហូបចុក​បាន ប៉ុន្តែ​បែ​ជា​គ្មាន​លទ្ធភាព​គ្រប់គ្រាន់ សម្រាប់​ហូប​ឆ្ងាញ់ៗ ចំណែក​ឳ​ពុក​របស់ខ្លួន មាន​ទ្រព្យធន អាច​ហូបចុក​បាន ប៉ុន្តែ​បែ​ជា​ហូប​មិនបាន ដូច្នេះ​លោក​ថា មាន​អារម្មណ៍​កក់ក្តៅ និង​សប្បាយចិត្ត ដែល​បាន​ចែករំលែក​ទាន បែបនេះ ចំពោះ​មនុស្ស​ចាស់ៗ ដូច​ជាតាៗ​ធាក់​ស៊ីក្លូ​។​​

លោក ករុណា ពេជ្រ បានបញ្ជាក់ទៀតថា លោកពិតជាចង់ធ្វើបុណ្យ ចែកទានដល់ពួកគាត់ ដែលនៅមានកម្លាំង អាចទទួលទានអាហារបាន ខណៈដែលឪពុករបស់លោកកំពុងឈឺ និងមិនអាចពិសារអ្វីបាន ទើបលោកចេះតែនឹកឃើញឪពុករបស់គេ ដែលនៅទទួលទានអាហារបាន។ «ខ្ញុំឃើញពួកគាត់ពិសារអ្វីបាន ខ្ញុំនឹកឃើញដល់ប៉ារបស់ខ្ញុំ ដែលកំពុងឈឺមិនអាចហូបបាន ខ្ញុំចង់ឲ្យពួកគាត់ហូបឆ្ងាញ់..! ទោះបីជាការហូបមួយពេលជុំគ្នានេះ មានរយៈពេលខ្លីមែន ប៉ុន្តែបានបញ្ជាក់ពីក្ដីស្រឡាញ់ ចំពោះពួកគាត់ដែលមានវ័យចាស់ៗ ហើយនៅតែត្រដបញ្ចេញកម្លាំង ប្រកបរបរធាក់ស៊ីក្លូរកលុយចិញ្ចឹមជីវិត..!»។

-->
adverise with khmeread