PSG ខកចិត្ត បន្ទាប់ពីក្លឹប Tottenham បដិសេធមិនឲ្យខ្ចីជើង Dele Alli

        ក្លឹបយក្សបារាំង Paris Saint-Germain ចាប់ផ្តើមខកចិត្ត បន្ទាប់ពីក្លឹប  Tottenham បដិសេធមិនផ្តល់ឱកាសឲ្យកីឡាករ Dele Alli អាចជួបជុំឡើងវិញជាមួយលោក Mauricio Pochettino ។

        ក្លឹបយក្សបារាំងដែលដឹកនាំដោយលោក Pochettino ចង់សង្គ្រោះ Alli ចេញពីរដូវកាលដ៏អាប់អួរជាមួយក្លឹប Tottenham តាមរយៈការខ្ចីជើងរហូតដល់ចប់រដូវកាល។

        ប៉ុន្តែមានការខកចិត្ត បន្ទាប់ពីនាយកក្លឹបលោក Daniel Levy មិនព្រមអនុញ្ញាតឲ្យកីឡាកររូបនេះលេងខ្ចីជើង។

        លោក Jose Mourinho ដែលជាគ្រូបង្វឹកក្លឹប Tottenham ឯកភាពថា Alli អាចចាកចេញបាន ខណៈលោកត្រៀមរកកីឡាករមកជំនួស។

        ក្លឹប Spurs សម្រេចកិច្ចព្រមព្រៀងខ្ចីជើងកីឡាករ Christian Eriksen ដែលទើបនឹងបានចូលរួមជាមួយក្រុម Inter Milan កាលពីខែមករាឆ្នាំមុន ប៉ុន្តែបញ្ហាហិរញ្ញវត្ថុគឺជារឿងសំខាន់ផងដែរ។ រឿងនេះធ្វើឲ្យអនាគតរបស់ Alli ជាមួយក្លឹប Tottenham កាន់តែមិនច្បាស់លាស់៕

-->
adverise with khmeread