លោក Ronald Koeman សារភាពថា លោកគ្មានទំនុកចិត្តថា Lionel Messi នឹងបន្តនៅជាមួយ Barcelona ក្រោយចប់រដូវកាលនេះ

        លោក Ronald Koeman ដែលជាគ្រូបង្វឹករបស់ក្រុម Barcelona បានសារភាពថា លោកមិនប្រាកដថា កីឡាករឆ្នើម Lionel Messi នឹងបន្តនៅពហុកីឡាដ្ឋាន Nou Camp ទៀតក្រោយពីចប់រដូវកាលនេះឬយ៉ាងណានោះទេ។

        Messi បង្ខំចង់ចាកចេញពីក្លឹប Barcelona កាលពីរដូវក្តៅឆ្នាំមុននៅពេល លោក Koeman ត្រូវបានតែងតាំងជាគ្រូបង្វឹក ប៉ុន្តែចំពេលមានជម្លោះដ៏ជូរចត់រវាងកីឡាករនិងក្លឹប ហើយ Messi សម្រេចចិត្តបន្តនៅរហូតដល់ចប់កិច្ចសន្យារបស់ខ្លួន។

        ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងរបស់កីឡាកររូបនេះបានបែកធ្លាយកាលពីចុងសប្តាហ៍ ហើយបានអះអាងថា កិច្ចព្រមព្រៀងរបស់ Messi មានតម្លៃ ៤៩២ លានផោន។

        ស្របពេលក្លឹប Barcelona កំពុងមានបញ្ហាហិរញ្ញវត្ថុដោយសារបញ្ហាកូវីដ ១៩ លោក Koeman បារម្ភថា Messi នឹងចូលរួមជាមួយក្លឹបថ្មីនៅចុងឆ្នាំនេះ។

        នៅពេលគេសួរថា តើ Messi នឹងបន្តនៅទៀតឬយ៉ាងណានោះ លោក  Koeman បាននិយាយថា "ខ្ញុំមិនមានទំនុកចិត្តអំពីរឿងនេះទេ។ ខ្ញុំសង្ឃឹមថា បែបនេះទៅចុះ ពីព្រោះគាត់គឺជាកីឡាករឆ្នើម ហើយនៅតែចង់ឈ្នះការប្រកួតសម្រាប់យើងនិងសម្រាប់ក្រុមទាំងមូល"។

        លោក Koeman មកកាន់តំណែងជាអ្នកចាត់ការ ចំពេលមានជម្លោះរវាង Messi  និងក្លឹប ហើយគ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះបង្ហើបប្រាប់ថា លោកប្រឹងប្រែងធ្វើការ ដើម្បីបញ្ចៀសជម្លោះនិងដើម្បីបញ្ចុះបញ្ចូលឲ្យ Messi បន្តនៅសម្រាប់រដូវកាល ២០២០-២១៕

-->
adverise with khmeread