Mohamed Salah: ក្រុម Liverpool ត្រូវការឈ្នះគ្រប់ការប្រកួត ប្រសិនបើចង់រក្សាតំណែងជើងឯក

        កីឡាករ Mohamed Salah បាននិយាយថា ក្រុម Liverpool ត្រូវការឈ្នះគ្រប់ការប្រកួតរហូតដល់ចប់រដូវកាលនេះ ដើម្បីរក្សាតំណែងជើងឯក។       

        បើទោះបីជាអាចយកឈ្នះក្រុម West Ham ៣-១ នៅពហុកីឡាដ្ឋាន London Stadium កាលពីថ្ងៃអាទិត្យក៏ដោយ ក៏ក្រុម Liverpool នៅមានគម្លាត៤ពិន្ទុពីក្រុម Manchester City ដែលនៅសល់មួយប្រកួតក្នុងដៃ។

        កីឡាករសញ្ជាតិអេហ្ស៊ីប ដែលរកបានពីរគ្រាប់ម្នាក់ឯងរូបនេះជឿថា ក្រុម  Liverpool មិនអាចរបូតគ្រាប់បាល់បន្តទៀតទេ មុនពេលបញ្ចប់រដូវកាល។

        ការរកបានគ្រាប់បាល់ពីរគ្រាប់របស់ Salah បានបញ្ចប់ការខកខានមិនបានរកគ្រាប់បាល់៦ប្រកួតកន្លងមកនៅក្របខណ្ឌ Premier Leagueហើយកីឡាកររូបនេះក៏បានរិះគន់ប្រព័ន្ធចាប់រូបភាព VAR ផងដែរ។

        Salah បាននិយាយថា "រៀងរាល់ឆ្នាំគឺដូច្នេះឯង។ ប្រសិនបើអ្នកចង់ឈ្នះពានជើងឯកលីក អ្នកត្រូវតែឈ្នះគ្រប់ការប្រកួត។ ត្រូវតែរក្សាជ័យជម្នះ ប្រសិនបើអ្នកចង់លើកពានក្របខណ្ឌ Premier League”៕

-->
adverise with khmeread