10955768 1027598063988478 3948177476236231649 n

កុំថាឡើយ​មនុស្ស​សូម្បី​សុនខ​ក៏​ចេះ​ឡើង​ទម្ងន់​ដែរ​!

    ​សុនខ​ដ៏​គួរ​ឲ្យ​អាណិត​ឈ្មោះ Vincent អាយុ​៧​ឆ្នាំ​ជា​ប្រភេទ​សុនខ​តឿ​មួយ​ក្បាល​នេះ​កំពុង​ជួប​បញ្ហា​ធំ​។ សុនខ​នេះ​លើស​ទម្ងន់​និង​ត្រូវការ​បញ្ចុះទម្ងន់ ដើម្បី​បន្ថយ​កម្រិត​កូ​ឡេ​ស្ទើ​រ៉ូ​ល​ក្នុង​ខ្លួន​វា​និង​ដើម្បី​ធ្វើ​ឲ្យ​ដើរ​ជុំវិញ​ផ្ទះ​ងាយស្រួល​បន្តិច​វិញ​។​

​    ​សុនខ​មួយ​នេះ​ត្រូវបាន​គេ​យកមក​ចិញ្ចឹម​ដោយ​ក្រុម​សង្គ្រោះ K-9 Angels Rescue បន្ទាប់ពី​ម្ចាស់​របស់​វា​បាន​ស្លាប់​។ នៅពេល​វា​មកដល់​នោះ វា​មាន​ទម្ងន់​រហូត​ទៅដល់ ១៧​គីឡូ​ឯណោះ ដែល​នេះ​ជា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ដ៏​គ្រោះថ្នាក់ ដែល​អាចធ្វើ​ឲ្យ​វា​មាន​បញ្ហា​ខ្នង​និង​ពិបាក​ដើរ​ជាមួយនឹង​ជើង​ខ្លីៗ​របស់​វា​។​

​    ​ម្ចាស់​ថ្មី​របស់​វា​ឈ្មោះ Melissa និយាយថា​ជាមួយនឹង​ទម្ងន់​របស់​វា​មាន​កម្រិត​ជាតិ​ធាត់ ៦២,៧ ភាគរយ ដែល​ធ្វើ​ឲ្យ​វា​ប្រឈមមុខ​នឹង​ជំងឺ​រលាក​សន្លាក់​ធ្ងន់ធ្ងរ ការថយចុះ​បំលាស់​ទី ការកើនឡើង​នៃ​ជំងឺ​រាងកាយ​ដែល​អាចធ្វើ​ឲ្យ​វា​ខ្វិន​, ជំងឺមហារីក​, ជំងឺ​ផ្លូវដង្ហើម​, ជំងឺ​ទឹកនោមផ្អែម​, ជំងឺ​លំពែង​និង​អាយុ​ខ្លី​។​

​    ​ជាមួយនឹង​ការសង្គ្រោះ​នៃ​ក្រុម​សង្គ្រោះ K-9 Angel Rescue លោកស្រី​បានដាក់​ឱ្យ​សុនខ​នេះ​ស៊ី​របប​អាហារ​ត្រឹមត្រូវ​និង​ឲ្យ​វា​ធ្វើការ​ខ្លះ​ដើម្បី​ប​ញ្ជុះ​ទម្ងន់​។​

​    ​វិធី​ឲ្យ​សុនខ​មួយ​នេះ​បាន​ស្រក​ទម្ងន់​បាន​ពាក់កណ្ដាល​គឺ​ការ​ឲ្យ​វា​ហែល​ទឹក​ក្នុង​ធុង​មួយ​ទំហំ​ប្រហែល​វា រយៈពេល​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ ៥ ទៅ​៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។ ឥឡូវនេះ​សុនខ​មួយ​នេះ​មាន​សុខ​ភាពល្អ​ឡើងវិញ​ហើយ ក្រោយ​មានការ​សង្គ្រោះ​ពី​ក្រុម K-9 Angel Rescue៕

 

ប្រភព៖ Facebook K-9 Angels Rescue

អ្នកនឹងចូលចិត្ត

មតិយោបល់