រោគសញ្ញាគាំងបេះដូងទាំង១០ចំណុចនេះ ស្ត្រីភាគច្រើនមិនដែលរវីរវល់ទេ

ជំងឺបេះដូងសម្លាប់មនុស្សច្រើនជាងមហារីកគ្រប់ប្រភេទរួមបញ្ចូលគ្នា ប៉ុន្តែមនុស្សមានទំនោរមិនអើពើនឹងរោគសញ្ញានៃការគាំងបេះដូងទេ នៅពេលពួកគេជួបប្រទះវា។

នេះកើតឡើងជាពិសេសចំពោះស្ត្រី ដែលអាចមានរោគសញ្ញាគាំងបេះដូងខុសគ្នាស្រឡះពីអ្វីដែលយើងដឹងថាជារោគសញ្ញាទូទៅ ដែលតែងតែបង្ហាញនៅក្នុងខ្សែភាពយន្តនិងវីដេអូអប់រំផ្នែកវេជ្ជសាស្ត្រ។

ខាងក្រោមនេះគឺជារោគសញ្ញាគាំងបេះដូងទាំង ១០ ចំណុច ដែលស្ត្រីភាគច្រើនមិនខ្ចីរវល់សោះ ៖

១. ឈឺស្មា ក ចង្កា និង ត្រចៀក
២. ក្តៅស្អុះបែកញើសចម្លែក
៣. ពិបាកផ្ចង់អារម្មណ៍ឬចងចាំ
៤. រកកល់ចង់ក្អួតឬក្រពះពិបាករំលាយអាហារ
៥. អស់កម្លាំងល្ហិតល្ហៃ
៦. ដង្ហើមខ្លីៗ
៧. គេងមិនលក់រាល់យប់
៨. តប់ប្រមល់ និង ស្ត្រេស
៩. ឧស្សាហ៍ឈឺក្បាលឬវិលមុខ
១០. ណែនទ្រូង

ដើម្បីកាត់បន្ថយហានិភ័យគាំងបេះដូង ស្ត្រីគួរ៖
- ឈប់ជក់បារី
- ឈប់ញ៉ាំអាហារសម្បូរខ្លាញ់
- ព្យាបាលឬគ្រប់គ្រងជំងឺប្រចាំកាយឱ្យបានដិតដល់ ដូចជា ទឹកនោមផ្អែម លើសកូឡេស្តេរ៉ុល និងលើសឈាម
- សម្រកទម្ងន់ ឬរក្សាគីឡូឱ្យថេរ
- ហាត់ប្រាណយ៉ាងតិច ៣០ទៅ៤០នាទីរាល់សប្តាហ៍៕

-->
adverise with khmeread