Elon Musk គ្រប់គ្រងផ្កាយរណបសកម្មជុំវិញផែនដីជាង ២៧ ភាគរយតែឯង

នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk ឥឡូវនេះបានគ្រប់គ្រងផ្កាយរណបសកម្មចំនួនមួយភាគបួននៃផ្កាយរណបសរុបនៅជុំវិញផែនដី បន្ទាប់ពីបានបើកដំណើរការផ្កាយរណប Starlink ជាង ១២ ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

រ៉ុក្កែត Falcon 9 នឹងបញ្ជូនផ្កាយរណប Starlink ចំនួន៦០ចុងក្រោយទៅកាន់គន្លងតារាវិថីពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសាក្នុងរដ្ឋផ្លរីដានាសប្តាហ៍នេះ ដែលអនុញ្ញាតឱ្យចំនួនសរុបនៃ Starlink នៅក្នុងគន្លងតារាវិថីកើនរហូតដល់ជាង ១០០០ ។

បេសកកម្មឈ្មោះថា Starlink 17 គឺបេសកកម្មចុងក្រោយបំផុតមួយនៅក្នុងផែនការរបស់ក្រុមហ៊ុន SpaceX ដើម្បីបង្កើតកញ្ចុំផ្កាយរណបដែលមានរហូតដល់ទៅ ៤០.០០០ ផ្កាយរណបក្នុងគោលបំណងដើម្បីភ្ជាប់អ៊ីនធឺណេតល្បឿនលឿនដល់ផែនដី។

លោក Musk ដែលបានក្លាយជាអ្នកមានជាងគេបំផុតនៅលើពិភពលោកនៅដើមឆ្នាំ ២០២១ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធលើសពី ២០០ ពាន់លានដុល្លារបានបង្កឱ្យមានភាពចម្រូងចម្រាសកាលពីឆ្នាំមុននៅពេលលក្ខន្តិកៈសេវាកម្មថ្មីរបស់ Starlink បានបញ្ជាក់ថា SpaceX នឹងមិនទទួលស្គាល់ច្បាប់អន្តរជាតិនៅលើភពអង្គារនោះទេ។

ការវិភាគទិន្នន័យពីក្រុមហ៊ុនតាមដានផ្កាយរណប Celestrak បានបង្ហាញថា ផ្កាយរណប Starlink ចំនួន៩៤៦ ដែលបច្ចុប្បន្នស្ថិតនៅក្នុងគន្លងគោចរគឺស្មើនឹង ២៧,៣ ភាគរយនៃផ្កាយរណបសកម្មទាំងអស់នៅក្នុងគន្លងគោចរគិតត្រឹមថ្ងៃទី ១ ខែកុម្ភៈឆ្នាំ ២០២១ ៕ ប្រភព ៖ independent.co.uk

-->
adverise with khmeread