សាកសពម៉ាំមីមាន "អណ្តាតមាស" ត្រូវបានរកឃើញនៅអេហ្ស៊ីប

ក្រសួងបុរាណវិទ្យាបាននិយាយថា បុរាណវិទូបានរកឃើញសាកសពម៉ាំមីអាយុ ២០០០ ឆ្នាំដែលមានអណ្តាតស្រោបមាស នៅភាគខាងជើងប្រទេសអេហ្ស៊ីប។

ក្រុមបុរាណវិទូអេហ្ស៊ីប-ដូមីនិក ដែលកំពុងធ្វើការនៅប្រាសាទ Taposiris Magna របស់ទីក្រុង Alexandria បានរកឃើញមឈូសចំនួន ១៦ នៅក្នុងផ្នូរដែលកាត់ចេញពីថ្មដ៏ពេញនិយមនៅក្នុងសម័យក្រិកនិងរ៉ូម៉ាំងបុរាណ។

នៅខាងក្នុងមានសាកសពម៉ាំមីដែលត្រូវបានរក្សាយ៉ាងអន់បំផុត។

គេគិតថាអ្នកស្លាប់ត្រូវបានគេផ្តល់ឱ្យនូវវត្ថុធ្វើពីមាសដែលមានរាងដូចអណ្តាតដូច្នេះពួកគេអាចនិយាយនៅមុខទីសក្ការៈបូជារបស់ព្រះ Osiris ក្នុងដំណើរចាប់ជាតិថ្មី។

ប្រជាជនអេហ្ស៊ីបបុរាណជឿថា Osiris គឺជាម្ចាស់នៃពិភពក្រោមដីនិងជាចៅក្រមឋានខ្មោច៕ ប្រភព ៖ BBC

-->
adverise with khmeread