ក្រសួងអប់រំចិនលើកឡើងថា ក្មេងប្រុសជំទង់ច្រើនឡើងកាន់តែមាន "ចរិតចេក" ដូច្នេះត្រូវកែទម្លាប់នេះចោល

សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំរបស់ចិនបានបង្កឱ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីក្រសួងបានលើកឡើងថាប្រុសៗឥឡូវកាន់តែ "ចេកទៅៗ"។ សារនេះត្រូវបានរិះគន់ថាជា "ការប្រកាន់ភេទ" ដោយអ្នកប្រើអ៊ីនធឺណេត ប៉ុន្តែអ្នកខ្លះនិយាយថា តារាល្បីៗរបស់ចិនក៏ត្រូវស្តីបន្ទោសមួយផ្នែកដែរ។

មួយរយៈមកនេះរដ្ឋាភិបាលចិនបានបង្ហាញការព្រួយបារម្ភថា តារាប្រុសជាគំរូប្រទេសជាតិដែលមានប្រជាប្រិយបំផុតលែងជាឥស្សរជនរឹងមាំដូចអត្តពលិក ឬ ដូច "វីរបុរសកងទ័ព" ទៀតហើយ។ សូម្បីតែប្រធានាធិបតីស៊ី ជីនពីង ដែលជាអ្នកចូលចិត្តលេងបាល់ទាត់មួយរូប ក៏បានព្យាយាមស្វះស្វែងបណ្តុះពូជតារាកីឡាឆ្នើមៗផងដែរ។

ដូច្នេះកាលពីសប្តាហ៍មុនក្រសួងអប់រំបានចេញសេចក្តីជូនដំណឹងមួយដែលមានចំណងជើងសរសេរឡើងដោយគ្មានមន្ទិលសង្ស័យអំពីគោលដៅចុងក្រោយរបស់ខ្លួននោះឡើយ។

សំណើទប់ស្កាត់ចរិតស្រីក្នុងចំណោមក្មេងប្រុសជំទង់ គឺ អំពាវនាវឱ្យសាលារៀនទាំងអស់កែទម្រង់យ៉ាងពេញលេញនូវការអប់រំកាយ និងពង្រឹងការជ្រើសរើសគ្រូបង្រៀន។

សំណើនេះណែនាំឱ្យជ្រើសរើសអត្តពលិកចូលនិវត្តន៍និងមនុស្សមានប្រវត្តិពីកីឡាជាពិសេសបាល់ទាត់ ក្នុងគោលបំណង "បង្កើតភាពជាបុរសពេញលក្ខណៈ" ដល់ក្មេងប្រុសជំទង់៕

-->
adverise with khmeread