ឆ្លងចរន្តអគ្គីសនីបណ្ដាលឱ្យឆេះរោងភ្ញាស់កូនមាន់​អស់មួយ

កណ្តាល​ ៖​ មានករណីឆ្លងចរន្តអគ្គីសនីបណ្ដាលឱ្យឆេះរោងភ្ញាស់កូនមាន់​ កើតឡើងនៅថ្ងៃ ពុធទី ០៣ ខែ កុម្ភៈឆ្នាំ២០២១ វេលាម៉ោង ១១ និង ៥៥ នាទី ថ្ងៃត្រង់ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

សមត្ថកិច្ចនិយាយថា​ ម្ចាស់ផ្ទះឈ្មោះ ស៊ូ ស្រីណេត ភេទស្រី អាយុ២៥ឆ្នាំ (ខ្មែរ) មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

សមត្ថកិចចបន្តថា​ នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើមានករណីភ្លើងឆាបឆេះទូភ្ញាស់កូនមាន់ ធ្វើពីឈើ ជញ្ជាំងស័ង្កសី ប្រក់ស័ង្កសីផ្ទាល់ដីចំនួន ០១ខ្នង មានទំហំទទឹង០២ម៉ែត្រ និងបណ្តោយ០៣ម៉ែត្រ ក្នុងភូមិស្លាបតាអោន ឃុំគគីរ បណ្តាលឱ្យឆេះសម្ភារៈនៅក្នុងរោងខូចខាតទាំងស្រុង។

ក្រោយទទួលព័ត៌មានកម្លាំងប៉ូលិសប៉ុស្ដិ៍រដ្ឋបាលគគីរ បានចុះទៅដល់កន្លែងកើតហេតុបាន សហការជាមួយអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋជួយពន្លត់មិនឱ្យឆេះរាលដាដល់ផ្ទះអ្នកជិតខាងឡើយ ដោយប្រើទឹកគូបនិងទឹកអាងបាញ់ពន្លត់ឱ្យរលត់បានមួយរយភាគរយ។ បើតាមការសន្និដ្ឋានបឋម ករណីនេះបណ្តាលមកពីទុស្សេចរន្តអគ្គិសនី៕


 

-->
adverise with khmeread