រថយន្តកំពុងឈប់ស្តុប ម៉ូតូបើកលឿនពេកបុកពីក្រោយរបួស២នាក់

ភ្នំពេញ ៖ យុវជន២នាក់បើកម៉ូតូយ៉ាងលឿនទៅបុករថយន្តស៊េរីទំនើប ​ខណ:ពេល ដែលរថយន្តកំពុងឈប់ស្តុបពេញទំហឹងបណ្តាលឱ្យដួលរងរបួសធ្ងន់ស្រាល២នាក់ កើតឡើងកាលវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃពុធ ទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ត្រង់ចំណុចស្តុបរ៉ូយ៉ាល់ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្ត ស៊េរីទំនើបម៉ាក TOYOTA ALPHARD ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2AU-3700 បើកបរដោយបុរស ម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចមកកើត ។ខណ:មកដល់កន្លែងកើតហេតុខាងលើ ក៏ឈប់រងចាំស្តុបខៀវ ក៏ស្រាប់តែមាន យុវជន២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DL-0921 បើកយ៉ាងលឿនស្របទិសគ្នាមិនប្រយ័ត្នចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុករថយន្ត ALPHARD ពីក្រោយពេញទំហឹងតែម្តង។

គ្រោះថ្នាក់ខាងលើនេះបណ្តាលឱ្យដួលរងរបួសធ្ងន់យុវជនម្នាក់ជាអ្នកឌុបនិងស្រាលអ្នកជិះខាងក្រោយបានរត់ឡើងម៉ូតូមិត្តភក្តិជិះគេចចេញពីកន្លែងកើតហេតុបាត់ចោលយុវជនម្នាក់ ដែលរងរបួសត្រូវបានរថយន្តពេទ្យដឹកទៅសង្រ្គោះជីវិតផងដែរ។ ឯរថយន្តរងការខូចខាត បែកកញ្ចក់ខាងក្រោយនិងកំពិតកាង ចំណែកម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread