ឃាត់ក្មេងទំនើង២៨នាក់ជាមួយម៉ូតូ១២គ្រឿង,ដាវចំនួន៥ដើមនិងកាំបិតប៉័ងតោ២

ភ្នំពេញ ៖ ក្មេងទំនើង២៨នាក់ជិះម៉ូតូ ១២គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឆែកឃើញដាវចំនួន៥ដើម និងកាំបិតប៉័ងតោ២ទៀត ខណៈពួកគេបានប្រមូលផ្ដុំគ្នានៅមុខការ៉ាស់សាំង LIM LONG ​ហើយនៅពេលដែលសមត្ថកិច្ចកំពុងតែល្បាត ក៏មានការសង្ស័យក៏ចូលទៅសួរនាំនិងឆែកឆេរឃើញដាវ និងកាំបិតប៉័ងតោ ក៏ឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅវេលាម៉ោង១២ និង១០យប់ រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ប៉ូលិសបានល្បាតក៏ជួបក្មេងទំនើង២៨នាក់រួមទាំងម៉ូតូ ១២គ្រឿង ​ដាវចំនួន៥ដើម និងកាំបិតប៉័ងតោ២ដើមទៀតត្រូវបានសមត្ថកិច្ចប្រមូលនិងឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋានប៉ូលិសខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ប្រភពដដែលបានបន្តទៀតថា ក្មេងទំនើងទាំងនោះមាន ​ដាវមិនដឹងថារង់ចាំកាប់អ្នកណានោះទេឬ​ ក៏នឹងប្រព្រឹត្តបទល្មើសអ្វីផ្សេងៗនោះឡើយ។ ដូច្នេះសមត្ថកិច្ចនឹងចាប់យកទៅសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្ត ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗកើតឡើងជាយថាហេតុ។

បច្ចុប្បន្នក្មេងទំនើង២៨នាក់រួមទាំងវត្ថុតាង ​ត្រូវបានសមត្ថកិច្ច បាននាំខ្លួនក្មេងទំនើងទាំងនោះទៅអធិការដ្ឋានប៉ូលិសខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំនិងបញ្ជូនបន្តទៅតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread