adverise with khmeread Pm lee hsien loong

ផ្ទុះ​សង្គ្រាម​គ្រួសារ​! នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​បដិសេធ​ការចោទប្រកាន់​របស់​ប្អូនស្រី​ពៅ​ដែលថា​ខ្លួន​រំលោភ​អំណាច​

​    ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក​លី សៀន​ឡុង​នៅ​ថ្ងៃអាទិត្យ​នេះ​បាន​ឆ្លើយតប​ទៅនឹង​សម្តី​លើកឡើង​នៅលើ Facebook ដោយ​ប្អូនស្រី លី វៃ លីង (Lee Wei Ling)​។ 

​    ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​លើ Facebook លោក​លី​សៀន​ឡុង​បាន​និយាយថា "​ខ្ញុំ​មានការ​ខកចិត្ត​ជាខ្លាំង​ចំពោះ​ការអះអាង​របស់​ប្អូនស្រី បណ្ឌិត លី វៃ លីង ដែលថា រូបខ្ញុំ​បាន​រំលោភ​អំណាច​ក្នុង​ការរៀបចំ​ពិធីបុណ្យ​គំរប់​ខួប​មួយឆ្នាំ​សព​លោក​លី​ក្វាន់​យូ​ដើម្បី​បង្កើត​រជ្ជកាល​មួយ​។ ការចោទប្រកាន់​នេះ​គឺជា​រឿង​មិន​ពិត​ទាំងស្រុង​"​។ 

​     លោក​បាន​បន្ថែមថា "​ខួប​គំរប់​មួយឆ្នាំ​របស់​សព​មនុស្ស​ម្នាក់​គឺជា​ឱកាស​ដ៏​សំខាន់​ដើម្បី​រំលឹក​ដល់​រូបគាត់ និង​ដើម្បី​ឆ្លុះបញ្ចាំង​លើ​អ្វីដែល​គាត់​បាន​បន្សល់​ឱ្យ​យើង​។ ឱកាស​នេះ​រឹតតែ​មានតម្លៃ​ពេល​និយាយ​ដល់​លោក​លី​ក្វាន់​យូ​។ គណៈរដ្ឋមន្ត្រី​បាន​ពិភាក្សា​ពី​របៀប​ដែល​យើង​គួរ​ប្រារព្ធ​នូវ​ឱកាស​មួយ​នេះ​។ ដំបូន្មាន​របស់ខ្ញុំ​គឺថា យើង​គួរ​ទុក​រឿង​រៀប​ចំនេះ​ឱ្យ​ថ្នាក់ក្រោម​ចាត់ចែង​។ ក្រុម​គណៈរដ្ឋមន្ត្រី​គិតពី​ពិធីបុណ្យ​តាម​ផ្នែក និង​ផ្តោតលើ​អនាគត​"​។​

​    ​លោក​បន្តថា "​គណៈរដ្ឋមន្ត្រី​ទទួលស្គាល់​ពី​បំណង​ដ៏​ខ្លាំងក្លា​របស់​ប្រជាជន​សិង្ហ​បុរី​ជាច្រើនរូប​ដើម្បី​បង្ហាញ​ការគោរព​ចំពោះ​លោក​លី​ក្វាន់​យូ និង ផ្តល់​ជា​កិ​ត្ត​យស​ដល់​អ្វីដែល​គាត់​បានធ្វើ​សម្រាប់​យើង​។ យើង​បាន​ពិនិត្យមើល​ព្រឹត្តិការណ៍ និង​ពិធីបុណ្យ​នានា ដែល​ក្រុមការងារ​គណៈរដ្ឋមន្ត្រី​ផ្សេងៗ​គ្នា​បានគ្រោង​រៀបចំឡើង និង​បាន​ឯកភាព​ថា ព្រឹត្តិការណ៍​និង​ពិធីបុណ្យ​ទាំងនេះ​គឺមាន​លក្ខណៈ​សមស្រប​។ ពិធីបុណ្យ​នេះ​បង្ហាញ​ពី​អារម្មណ៍​ភក្តីភាព​របស់​ប្រជាជន​សិង្ហ​បុរី ដែល​សមាជិក​គណៈរដ្ឋមន្ត្រី និង​រូបខ្ញុំ​ផ្ទាល់​គោរព​ជាទីបំផុត​"​។ 

​    ​លោក​ក៏បាន​និយាយ​ដែរ​ថា គំនិត​ដែលថា​រូបលោក​ចង់ "​បង្កើត​រជ្ជកាល​មួយ​ឡើង​គឺ​រឹតតែ​មិន​សម​ទំនង​។ គុ​ណូ​ប​ធិបតេយ្យ​គឺជា​តម្លៃ​ជា​មូលដ្ឋាន​នៃ​សង្គម​របស់​យើង ហើយ​ទាំង​ខ្ញុំ និង​បក្ស PAP ព្រមទាំង​សាធារណជន​សិង្ហ​បុរី​នឹងមិន​លើក​លែងឱ្យ​បានឡើយ​ចំពោះ​ការប៉ុនប៉ង​បង្កើត​រជ្ជកាល​មួយ​ឡើង​នោះ​"​។ 

​    ​សេចក្តីថ្លែងការណ៍​រប​ស់លោក​លី​ធ្វើឡើង​ឆ្លើយតប​ទៅនឹង​ផុស Facebook របស់​លោកស្រី​បណ្ឌិត លី វៃ​លីង កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ (១០ មេសា​) ដែល​សរសេរថា "​លោក​លី សៀន​ឡុង មិន​ខ្វល់​អ្វី​ទាំងអស់​ដើម្បី​រំលោភ​អំណាច​របស់គាត់ ដើម្បី​រៀបចំ​បុណ្យ​រំលឹក​សព​លោក​លី​ក្វាន់​យូ​បន្ទាប់ពី​គាត់​ទទួលមរណភាព​រយៈពេល​តែ ១ ឆ្នាំ​"​។ 

​    ​លោកស្រី​លី​បាន​បន្ថែមថា "​និយាយ​ជាក់ស្តែង ព្រឹត្តិការណ៍​ឆ្នាំមុន​ពិតជា​ឧត្ដុង្គឧត្ដម​ក្រៃលែង​ណាស់ គ្មាន​នរណាម្នាក់​អាច​បំភ្លេច​វា​ក្នុង​រយៈពេល​មួយឆ្នាំ​បានទេ​។ ប៉ុន្តែ​ប្រសិនបើ​ចង់​ប្រើ​អំណាច​ដើម្បី​បង្កើត​រជ្ជកាល​មួយ​ឡើង កូនស្រី​លី​ក្វាន់​យូ​ម្នាក់នេះ​នឹងមិន​អនុញ្ញាត​ឱ្យឈ្មោះ​របស់​លី​ក្វាន់​យូរ​ត្រូវបាន​សម្អុយ​ដោយ​កូនប្រុស​ថោកទាប​ណាមួយ​នោះឡើយ​"៕

ប្រភព៖ ឆានែលញូវស៍អេស៊ា

adverise with khmeread

មតិយោបល់