ទីផ្សារឧបករណ៍សិចផ្ទុះឡើងលើពិភពលោក ខណៈមនុស្សរាប់លាននាក់ត្រូវការឧបករណ៍ដោះទុក្ខសត្វអំឡុងសម័យកូវីដ

ការលក់ឧបករណ៍សិចបានផ្ទុះឡើងខណៈដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកព្យាយាមបន្ធូរភាពតានតឹងពេលបិទប្រទេស ជាមួយនឹងឧបករណ៍លេងកំដរអារម្មណ៍ថ្មីក្នុងបន្ទប់គេងនិងសង្គមលោកខាងលិចលែងប្រកាន់រឿងនារីៗសម្រេចកាមជាមួយឧបករណ៍សិច។

នាង Sofia វ័យ ២៩ ឆ្នាំជាស្ត្រីនៅលីវក្នុងទីក្រុងប៉ារីស បានយកឈ្នះ "របាំងផ្លូវចិត្ត" របស់នាងជាមួយនឹងឧបករណ៍សិច នៅពេលការបិទប្រទេសដំបូងបានធ្វើឡើងកាលពីចុងខែមីនាឆ្នាំមុន។

នាងប្រាប់ទៅទីភ្នាក់ងារសារព័ត៌មាន AFP ថា "មានអ្វីមួយត្រូវចាប់ផ្តើមហើយ។ ខ្ញុំដឹងថា វាជាពេលដ៏ត្រឹមត្រូវ ដែលយើងកំពុងឈានចូលដល់ដំណាក់កាលពេលវេលាដ៏មិនគួរឱ្យជឿ ដែលក្នុងអំឡុងពេលនោះខ្ញុំនឹងត្រូវកាត់ផ្តាច់ចេញពីទំនាក់ទំនងសង្គមនិងជីវិតស្នេហារបស់ខ្ញុំ"។

ក្រុមហ៊ុនផលិតឧបករណ៍សិចនៅទីក្រុងបែរឡាំង WOW និយាយថាការលក់ជាសកលរបស់ពួកគេបានកើនឡើងបីដងកាលពីឆ្នាំមុន។

ក្រុមហ៊ុន LELO របស់ស៊ុយអែតនិយាយថា ការលក់ឧបករណ៍សិចបានកើនឡើង ១០ ភាគរយក្នុងឆ្នាំ ២០២០ ទោះបីហាងត្រូវបានបិទក៏ដោយ។

របាយការណ៍កាលពីឆ្នាំមុនរបស់ Statista បាននិយាយថាទីផ្សារឧបករណ៍សិចលើពិភពលោកគ្រោងនឹងកើនឡើងជិតទ្វេដងពី ២៨,៦ ពាន់លានដុល្លាររហូតដល់ ៥២,៧ ពាន់លានដុល្លារនៅចន្លោះឆ្នាំ ២០១៩ និង ២០២៦ ។

លោក Christophe Manceau ជាអ្នកស្រាវជ្រាវទីផ្សាររបស់ក្រុមហ៊ុន Kantar បានចង្អុលបង្ហាញពីសង្គមដែលមានតម្រូវការផ្លូវភេទដាច់តែឯងកាន់តែទូលំទូលាយ យ៉ាងដូច្នេះថា ឧបរណ៍សិចគឺជួយបំពេញលើសពីការធុញទ្រាន់ពីការបិទប្រទេស។

លោកបានប្រាប់ AFP ថា "សង្គមលោកខាងលិចបានឈានដល់យុគសម័យមួយ ដែលសុខុមាលភាពផ្លូវភេទក្លាយជារឿងធម្មតាទៅហើយ។ ការទិញឧបករណ៍សិចលែងជារឿងត្រូវខ្មាស់គេទៀតហើយ។ ឥឡូវគឺផ្ទុយស្រឡះពីមុន"៕ ប្រភព ៖ tuoitrenews


 

-->
adverise with khmeread