ប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនជនសង្ស័យម្នាក់លួចដែក

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួនក្នុងអំពើលួចដែកកាលពីថ្ងៃទី០៣ កុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២ និង៣០នាទីនៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ឡាយ វឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិសំរោងអណ្តែត សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ សម្ភារបាត់បង់ ១-ដែក អក្សរ v ចំនួន១ដើម ប្រវែង៦ម៉ែត្រ ,២-ដែកខ្លីជាច្រើនដើម និង៣-ខ្សែភ្លើងមួយចំនួន។

ចំណែកជនសង្ស័យឈ្មោះ ហ៊ីង សំណាង ភេទប្រស អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)។វត្ថុតាងចាប់យក ១-ម៉ូតូចំនួន០១គ្រឿងម៉ាក click ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1AA 7271ជារបស់ជនសង្ស័យ, ២-កន្ត្រៃកាត់ដែកចំនួនមួយ (របស់ជនសង្ស័យ), ៣-កាំបិតកាត់ ចំនួនមួយ និង៤-ទូរស័ព្ទម៉ាក oppo ពណ៌ទឹកមាស ចំនួន១គ្រឿង។

ប៉ូលិសបន្តថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យបានជិះម៉ូតូមកលួចដែកអេតចាយរបស់ជនរងគ្រោះ ហើយយកទៅលក់ឱ្យអ្នកទិញអេតចាយបានលុយ២ម៉ឺនរៀល។​ លុះក្រោយមកទៀត ជនសង្ស័យក៏បានមកធ្វើសកម្មភាពម្តងទៀត ក៏ត្រូវជនរងគ្រោះមកទាន់ប្តឹងសមត្ថកិច្ចមកចាប់ឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពលួចដែករបស់ជនរងគ្រោះបានសម្រេច ពិតប្រាកដមែន»។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង បានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕


 

-->
adverise with khmeread