ខេត្តភាគខាងត្បូងវៀតណាមណែនាំឱ្យកម្មករចំណាកស្រុកក្នុងប្រទេសកុំត្រឡប់ទៅស្រុកចូលឆ្នាំថ្មី ក្រែងលោចម្លងកូវីដដល់អ្នកផ្ទះ

គណៈកម្មាធិការប្រជាជនខេត្តដុងណៃកាលពីថ្ងៃពុធបានចេញឯកសារមួយទៅមេដឹកនាំសហគ្រាស ដែលមានទីតាំងស្ថិតនៅក្នុងខេត្តភាគខាងត្បូងប្រទេសវៀតណាមនេះដើម្បីលើកទឹកចិត្តដល់ពលករចំណាកស្រុកកុំឱ្យវិលត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញសម្រាប់ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ ។

នៅក្នុងឯកសារនេះអាជ្ញាធរខេត្តបាននិយាយថាពួកគេយល់ពីបំណងប្រាថ្នាចង់វិលត្រឡប់ទៅផ្ទះវិញសម្រាប់ថ្ងៃឈប់សម្រាក ប៉ុន្តែដោយសារការផ្ទុះជំងឺកូវីដ១៩ នៅតាមខេត្តនិងក្រុងចំនួន ១០ ក្នុងប្រទេសវៀតណាម អាទិភាពចម្បងគឺបញ្ឈប់ការចម្លងវីរុស ដោយកាត់បន្ថយការធ្វើដំណើររវាងតំបន់និងតំបន់។

អ្នកដែលវិលត្រឡប់ទៅផ្ទះវិញនៅតាមតំបន់នានាដែលមានជំងឺឆ្លងកូវីដ១៩ ឬធ្វើដំណើរទៅតំបន់ទាំងនោះដើម្បីអបអរបុណ្យចូលឆ្នាំថ្មីអាចប្រឈមនឹងចត្តាឡីស័ក ឬត្រូវហាមឃាត់មិនឱ្យត្រឡប់មកដុងណៃសម្រាប់ការងារភ្លាមៗបន្ទាប់ពីឈប់សម្រាក។

លើសពីនេះទៀតអ្នកដែលវិលត្រឡប់អាចប្រឈមស្ថិតនៅក្រោមការដាក់ដាច់ដោយឡែក ដែលជាកត្តានាំឱ្យមានកង្វះកម្មករយ៉ាងធ្ងន់ធ្ងរហើយប៉ះពាល់ដល់ផលិតកម្មក្រោយថ្ងៃឈប់សម្រាក៕ ប្រភព ៖ tuoitrenews

-->
adverise with khmeread