អ្នកជំងឺប្រេស៊ីលតេស្តវិជ្ជមានមេរោគកូរ៉ូណាបំលែងខ្លួនថ្មីដល់ទៅពីរប្រភេទក្នុងពេលតែមួយ ជាករណីដំបូងលើពិភពលោក

អ្នកជំងឺពីរនាក់នៅក្នុងប្រទេសប្រេស៊ីលបានធ្វើតេស្តវិជ្ជមានវីរុសកូរ៉ូណាបំលែងដល់ទៅ២ប្រភេទក្នុងពេលតែមួយនៅក្នុងអ្វីដែលគេជឿថាជាការឆ្លងមេរោគកូវីដទ្វេដងដំបូងគេក្នុងពិភពលោក។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Feevale បានធ្វើការរកឃើញករណីនេះ បន្ទាប់ពីបានត្បារសំណាកលើមនុស្សចំនួន ៩០ នាក់ដែលបានឆ្លងជំងឺកូវីដនៅក្នុងទីក្រុង Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល។

អ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺទាំងនោះត្រូវបានធ្វើតេស្តវិជ្ជមានវីរុសបំលែងខ្លួនប្រេស៊ីលចំនួន ២ ដែលត្រូវគេស្គាល់ថា P.1 និង P.2 ។

P.1 បានបង្កអាសន្នទូទាំងពិភពលោក ព្រោះវាហាក់ដូចជាមានភាពធន់នឹងវ៉ាក់សាំងមួយចំនួនដែលនាំឱ្យអង់គ្លេសហាមឃាត់រាល់ការធ្វើដំណើរពីអាមេរិកខាងត្បូង។

អ្នកជំងឺម្នាក់ទៀតបានធ្វើតេស្តវិជ្ជមានវីរុស P.2 និង B.1.91 ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសស៊ុយអែតក្នុងពេលដំណាលគ្នា នេះបើយោងតាមការស្រាវជ្រាវដែលមិនទាន់ត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រឬពិនិត្យពិច័យដោយអ្នកវិទ្យាសាស្ត្រដទៃទៀត។

លោក Fernando Spilki អ្នកស្រាវជ្រាវនាំមុខនៃការស្រាវជ្រាវបាននិយាយថាលោកបារម្ភថាការរួមបញ្ចូលគ្នានៃមេរោគទាំងពីរនឹង "បង្កើតបន្សំនិងបង្កើតការបំលែងខ្លួនថ្មីកាន់តែលឿន" ។

វេជ្ជបណ្ឌិត John McCauley ប្រធានមជ្ឈមណ្ឌលផ្តាសាយបក្សីទូទាំងពិភពលោកនៅវិទ្យាស្ថាន Francis Crick ក្នុងទីក្រុងឡុងដ៏បានប្រាប់ MailOnline ថាអាចមានមនុស្សឆ្លងវីរុសកូរ៉ូណាបំលែងខ្លួនថ្មីពីរក្នុងពេលតែមួយ។

គាត់បានព្រមានថាទោះបីវាមិនទំនងក៏ដោយក៏វាអាចមានលក្ខណៈជីវសាស្រ្តផងដែរ ដែលមេរោគបំលែងខ្លួនពីរអាចរំខានដល់គ្នាទៅវិញទៅមកហើយប្តូរកូដហ្សែនគ្នា៕ ប្រភព៖ Daily Mail

-->
adverise with khmeread