adverise with khmeread 77eb22bb 328e 442b 96c2 3688616f9d30

ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​ស្ត្រី​ម្នាក់​និង​របួស​បុរស​ម្នាក់​នៅ​តាខ្មៅ​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​កាលពី​ថ្ងៃទី​១០ ខែមេសា​ឆ្នាំ​២០១៦​វេលា​ម៉ោង​១០​នង​៣០​នាទី ត្រង់ចំណុច​កែង​សាលា​គរុកោសល្យ​វិ​ក្រិត​ការ ខេត្តកណ្តាល ស្ថិត​លើផ្លូវ​ជាតិ​លេខ​២១A​ កែង​ផ្លូវ​លេខ​១០៤ ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​។

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​នេះ​បង្កឡើង​រវាង​ម៉ូតូ​ម៉ាក ​HONDA ICON  ពណ៍​ទឹកក្រូច​លាយ​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​ 1AP-1142 (​មាន​កញ្ចក់​និង​មិន​មួកសុវត្ថិភាព​)អ្នកបើកបរ​ឈ្មោះ ស៊ុន ដា​នី ភេទ​ស្រី អាយុ​ប្រហែល ២០​ឆ្នាំ (​ស្លាប់​នៅពេល​ដឹក បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ជ័យជំនះ​ហើយ សាកសព​រក្សាទុក​នៅ​មន្ទីរពេទ្យ​រង់ចាំ​បងប្អូន​មកទទួលយក​) មាន​ទីលំនៅ​មិនទាន់​ស្គាល់​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។​

    លុះមកដល់​ចំណុច​ខាងលើ​បាន​បុក​ជាមួយ ម៉ូតូ​ម៉ាក ​HONDA DREAM125 ពណ៌​ខ្មៅ គ្មាន​ផ្លាកលេខ (​គ្មាន​កញ្ចក់​ និង​មិនមានមួកសុវត្ថិភាព​) អ្នកបើកបរ​ឈ្មោះ ទ្រុយ ទ្រី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ឬ​ស្សី​ជ្រោយ​ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​(​រងរបួស​ធ្ងន់ បាក់ជើង​ខាងស្តាំ​ត្រូវបាន​មិត្ត​ភ​ក្ត្រ័ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ជ័យជំនះ​។​ ក្នង​ករណីនេះ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ស្រី​០១​នាក់ និង​រងរបួស​ធ្ងន់​មនុស្ស​ប្រុស​ចំនួន​០១​នាក់​។​ ខូចខាត​ម៉ូតូ​ធ្ងន់​ចំនួន​02​គ្រឿង​។​

     ប៉ូលិស​បន្តថា ករណី​គ្រោះថ្នាក់​ខាងលើនេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ ​HONDA ICON​ បើក​ចូល​ចំណែក​ផ្លូវ​ខាង​ម៉ូតូ​ HONDA DREAM125​។ រីឯ​មធ្យោបាយ​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​ក្រុង​តាខ្មៅ​បណ្តោះអាសន្ន​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់