៦ខែហើយទីក្រុងបៃរូតនៅតែស្ថិតក្នុងសភាពខ្ទេចខ្ទីក្រោយការផ្ទុះកំពង់ផែ ហើយមិនទាន់ចាប់ខ្លួននរណាម្នាក់មកទទួលខុសត្រូវបាននៅឡើយ

ប្រាំមួយខែកន្លងផុតទៅបន្ទាប់ពីផ្ទុះកំពង់ផែបៃរ៉ូត ទីក្រុង ដែលគេស្គាល់ថាទីក្រុងប៉ារីសនៅមជ្ឈិមបូព៌ា នៅតែបន្តខ្ទេចខ្ទីគ្មានបោសសម្អាត។

ផ្នែកដ៏ធំនៃរដ្ឋធានីជាប្រវត្តិសាស្ត្រនេះត្រូវបានបំផ្លាញកាលពីថ្ងៃទី ៤ សីហា ឆ្នាំ២០២០ នៅពេលដែលសារធាតុអាម៉ូញ៉ូមនីត្រាតចំនួន ២.៧៥០ តោនបានផ្ទុះនៅក្នុងកំពង់ផែ។

ការផ្ទុះដែលលាតសន្ធឹង ២៦៤ គីឡូម៉ែត្ររហូតដល់ប្រទេសស៊ីបបណ្តាលឱ្យមនុស្ស ២០៤ នាក់ស្លាប់ និងជាង ៦៥០០ នាក់រងរបួសនិង ៣០០.០០០ នាក់គ្មានផ្ទះសម្បែង។

ប៉ុន្តែរយៈពេល ៦ ខែក្រោយមក មានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ហើយសាច់ញាតិជនរងគ្រោះចំនួន ២០៤ នាក់រួមទាំងឪពុកម្តាយរបស់ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ដែលគេរកឃើញស្លាប់កប់នៅក្រោមគំនរបាក់បែកបន្ទាប់ពីការផ្ទុះនោះ នៅតែកំពុងរង់ចាំយុត្តិធម៌។

ការស៊ើបអង្កេតលើជនជាតិលីបង់ម្នាក់លើមូលហេតុនៃការផ្ទុះនេះរហូតមកទល់ពេលនេះមិនទាន់ចាប់នរណាម្នាក់មកទទួលខុសបាននៅឡើយទេ ទោះបីជាអ្នកនយោបាយសន្យានៅខែសីហាថាការស៊ើបអង្កេតនឹងចំណាយពេលតែ ៥ ថ្ងៃក៏ដោយ។

មនុស្សជាង ៣០ នាក់ក្នុងនោះមានទាំងនាយករដ្ឋមន្រ្តីចាំផ្ទះលោក Hassan Diab ដែលបានចុះចេញពីតំណែងជាមួយគណៈរដ្ឋមន្រ្តីរបស់លោក បន្ទាប់ពីការផ្ទុះនេះត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែសមានស្ថានទម្ងន់ព្រហ្មទណ្ឌជុំវិញការផ្ទុះនេះ។

ទោះយ៉ាងណា ការស៊ើបអង្កេតត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី ១៧ ខែធ្នូបន្ទាប់ពីអតីតរដ្ឋមន្រ្តីពីររូបដែលបានចោទប្រកាន់នៅក្នុងការស៊ើបអង្កេតបានស្នើសុំចៅក្រមស៊ើបអង្កេតលោក Fadi Sawwan ចូលជំនួស។

គេនៅមិនទាន់ច្បាស់ថាតើនៅពេលណាការស៊ើបអង្កេតនឹងបន្តឡើងវិញទេ៕ ប្រភព ៖ Daily Mail

-->
adverise with khmeread