ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសថ្នាំញៀននៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម សុផាត ឋាន:នាយរងការិយាល័យសហការជាមួយកម្លាំងប៉ូលិសស្រុកសាមគ្គីមានជ័យចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចជិតអាងហែលទឹក ស្ថិក្នុងភូមិចំការស្វាយ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩ និង៣០នាទី។

ប៉ូលិសនិយាយថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ហយ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងកក់ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង, ២-ឈ្មោះ ញឹម វុធ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និង៣-ឈ្មោះ រឿន ឈុនលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ០៩កញ្ចប់ស្មើនិង (៣៧,១១ក្រាម) ទូរស័ព្ទចំនួន ០៣គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿងសម្ភារ:វេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវិធី៕


 

-->
adverise with khmeread