ឃាត់ជនសង្ស័យម្នាក់ជាមួយថ្នាំញៀន១៩កញ្ចប់នៅស្រុកឧដុង្គ

កំពង់ស្ពឺ ៖ កម្លាំង​ប៉ូលិស​ស្រុ​កឧដុង្គ​ បានចេ​ញ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​គ្រឿងញៀន​ នៅចំណុចជង្រុ​ក​ស្រូវ​ ស្ថិតក្នុងភូ​មិ​ទួលពង្រ ឃុំព្រះស្រែ​ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយ​ឃាត់​បានមុខសញ្ញាសង្ស័យម្នាក់ នាថ្ងៃពុធ ទី០៣ ខែ​កុម្ភៈ​ ឆ្នាំ២០២០១ វេលា​ម៉ោ​ង​១១ និង៣០នាទី​ ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ធី មករា​ ភេ​ទប្រុ​ស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាង​ដកហូតមាន​ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនចំនួ​ន​១៩កញ្ចប់ (១១តូច.០៣មធ្យម.០៥ធំ), ថ្នាំគ្រាប់ប្រភេទ WY ​ចំនួន​ ០៩គ្រាប់, ជញ្ចឹងអេឡិចត្រូនិច​ ចំនួន០១គ្រឿង, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ដាវចំនួន០១ដើម​ និងឧបករណ៍​កែច្នៃ​ប្រើប្រាស់មួយចំនួនទៀត ។​

ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​ត្រូវ​បានសមត្ថកិច្ច​នាំមកអធិការ​ដ្ឋាន​ប៉ូលិស​ស្រុក​ ដើម្បី​សាកសួរ​ និ​ងកសាងសំណុំរឿង​បញ្ជូនទៅ​ចាត់ការ​តាមនីតិវិធី​៕


 

-->
adverise with khmeread