ប៉ូលិសស្រុកកំពង់ត្រាចបង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ៣នាក់

កំពត ៖ កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រាច សហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាចខាងកើត បានបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ដោយឃាត់ខ្លួនជនសង្ស័យបាន០៣នាក់ នានៅថ្ងៃពុធទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ៨និង១០នាទី។

ប៉ូលិសមិនបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យទាំង៣នាក់នៅឡើយ តែបានបង្ហាញវត្ថុតាងម្សៅក្រាមពណ៌សថ្លា ០៣កញ្ចប់តូច ដាវចំនួន០៣ដើម និង អាវុធកែច្នៃ០១ដើម។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី នៃច្បាប់៕


 

-->
adverise with khmeread