កម្លាំងអាវុធហត្ថបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការពាក់ព័ន្ធគំរាមថានឹងសម្លាប់

ព្រះសីហនុ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ៤នាក់ រួមជាមួយវត្ថុតាង ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ករណីប្រើប្រាស់អាវុធដោយខុសច្បាប់ និងករណីគំរាមកំហែងថា «នឹងសម្លាប់» ប្រព្រឹត្តិនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១​។

មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ គុយ ស៊ុន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ, ២-ឈ្មោះ ស៊ាង វណ្ណី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្រូបង្រៀន, ៣-ឈ្មោះ ថឿន សុថួន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ និង៤-ឈ្មោះ ហម រ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករវាយថ្ម។

វត្ថុតាងរួមមាន រថយន្តម៉ាកស៊ីណា ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ចំនួន០១គ្រឿង, ​បណ្ណសម្គាល់យានយន្តចំនួន១សន្លឹក, ម៉ូតូចំនួន០៣គ្រឿង, ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងអាវុធខ្លីម៉ាក K៥៤ ចំនួន០១ដើម , បង់០១, គ្រាប់០៨៕

-->
adverise with khmeread