អ្នកលេងភ្លេងម្នាក់និងនារីអ្នកចម្រៀងម្នាក់រងរបួសដោយសារបើកឡានធ្លាក់ពីផ្លូវ

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុមតន្ត្រីសម័យបើកធ្លាក់ផ្លូវ កើតឡើងនៅថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៩១- ១៩២ ស្ថិតក្នុងភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យរបួស២នាក់។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះទី១-ឈ្មោះ ម៉ាល វណ្ណឌី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកលេងភ្លេង និងជាអ្នកបើកបរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ (របួសស្រាល), ២-ឈ្មោះ ពេញ បរមី ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកចម្រៀង មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (របួសស្រាល)។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយព្យាបាលរបួស។

ចំណែករថយន្តដែលរងគ្រោះថ្នាក់ដោយខ្លួនឯងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2AG-2760 បើកក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។ ខណៈពេលនោះកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍ចៀសវាងការកកស្ទះនៅលើដងផ្លូវ ​និងស្ទូចយករថយន្ត និងឧបករណ៍ភ្លេងមករក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកព្រៃនប់បណ្តោះអាសន្ន៕

-->
adverise with khmeread