ភ្លើងឆេះផ្ទះពលរដ្ឋ៣ខ្នងនៅក្រុងសៀមរាប

សៀមរាប ៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន០៣ខ្នង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប ត្រូវបានអគ្គិភ័យឆាបឆេះខូតខាតស្ទើរទាំងស្រុង កាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ ខណៈពេលដែលម្ចាស់ផ្ទះចេញទៅប្រកបរបរនេសាទ។ 

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះដែលបានឆេះទាំង៣ខ្នងនោះសង់ពីឈើប្រក់ស័ង្កសី ហើយទ្រព្យសម្បត្តិនៅក្នុងផ្ទះរួមមានគ្រឿងអលង្ការ ប្រាក់រៀល និងដុល្លារ ព្រមទាំងសម្ភារ:ជាច្រើនទៀតត្រូវភ្លើងឆេះបំផ្លាញគ្មានសល់។ 

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចថា ករណីអគ្គីភ័យនេះអាចជាកើតឡើងដោយសារឆ្លងចរន្តអគ្គិសនី។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងបាញ់ទឹកពន្លត់ភ្លើងបានទាំងស្រុងនៅវេលាម៉ោងជិត២រសៀលថ្ងៃដដែល៕

-->
adverise with khmeread