adverise with khmeread 12966530 953132401468342 303643118 n

បុរស​ម្នាក់​បើក​ម៉ូតូ​ដួល​ខ្លួនឯង​ស្លាប់​នៅ​ស្អាង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ដួល​ខ្លួនឯង​បណ្តាល​ឲ្យ​ស្លាប់​នៅ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៦ វេលា​ម៉ោង៦​​ និង​៥០​នាទី​យប់​នៅ​ចំណុច​ផ្លូវជាតិ​លេខ​២១ ខាងមុខ​ស្ថា​នី​យ៏​លក់​ប្រេង​ទួលប្រាសាទ ក្នុងភូមិ​ព្រែក​ថី ឃុំ រកា​ខ្ពស់ ស្រុក​សា្អ​ង ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះឈ្មោះ ផែន រស់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ចុងភៅ មាន​ទីលំនៅ ភូមិ​ព្រែ​ករុន​ក្រោម ឃុំ​ព្រែក​គយ ស្រុក​ស្អាង ជិះ​ម៉ូតូ​ម៉ាក​ viva ពណ៍​ខ្មៅ ពាក់​ផា្ល​ក​លេខ ភ្នំពេញ 1J-3213 បើកបរ​ពី​ក្រុង​តាខ្មៅ មក​ស្រុក​ស្អាង លុះ​ពេលមកដល់​ចំណុច​ខាងលើ​បាន​ចាប់​ហ្វ្រាំង​មុខ​បណ្ដាល​ឲ្យ​ដួល​ផ្លោង​ទៅខាង​មុខ​ម៉ូតូ បាក់កស្លាប់ នៅនឹងកន្លែង​កើតហេតុ​តែម្ដង។​

    តាម​ការបំភ្លឺ​ពីសា​ក្សី​ជា​អ្នកធ្វើ​ចុងភៅ​ជាមួយគ្នា​បញ្ជាក់ថា ជនរងគ្រោះ​ទើប​ត្រឡប់​មកពី​ពិធីជប់លៀង​ផ្នែក​ចុងភៅ នៅ​ក្រុង​តាខ្មៅ ដោយមាន​ផឹក​គ្រឿង​ស្រវឹង​ផង ទើប​បាត់​ម្ចាស់ការ​ក្នុងការ​បើកបរ។​

    ក្រោយពី​បាន​វាស់វែង​រួច កម្លាំង​ប៉ុស្តិ៍​រកា​ខ្ពស់ បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំណែក​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​បងប្អូន​និង​មិត្ត​ភ័ក្ត្រ​ទទួល​យកទៅ​ផងដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់