ប៉ូលិសឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធបទល្មើសគ្រឿងញៀននៅក្រុងព្រះសីហនុ

ព្រះសីហនុ ៖ កម្លាំងប៉ូលិសជំនាញក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន និងជនជាប់ចោទម្នាក់ទៀតតាមដីកា នៅចំណុចក្រុម៣៣ ភូមិ ៥ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី៣ និងទី៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២និង១០នាទីអធ្រាត្រ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ សេង ឌួង ភេទប្រុស ឆ្នាំកំណើត១៩៩៨ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម៣៣ ភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ឌី សុខវីន ភេទប្រុស ឆ្នាំកំណើត២០០០ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ក្រុម៣៣ ភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ។ វត្ថុតាងរួមមាន ម្សៅក្រាម ពណ៌សថ្លាសង្ស័យសារធាតុញៀន៣កញ្ចប់, ទូរស័ព្ទ ០៣ គ្រឿង, ជញ្ជីងសម្រាប់ ថ្លឹងគ្រឿងញៀន ចំនួន ០១ គ្រឿង និងថង់វេចខ្ចប់ មួយចំនួន។

ប៉ូលិសបន្តថា ចំណែកជនសង្ស័យម្នាក់ទៀតត្រូវបានឃាត់ខ្លួនតាមដីកា ឈ្មោះ ជា តុលា (ហៅទុយ) ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ឃាត់ខ្លួនលើកទី២ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៤ល្ងាច យោងតាមដីកាបង្គាប់របស់សាលាដំបូងខេត្តព្រះសីហនុ។

បន្ទាប់មកសមត្តកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

-->
adverise with khmeread