ករុណា ពេជ្រ អញ្ជើញតាស៊ីក្លូជាងបីរយនាក់ ចូលហាង វីហ្រ្វេន ផ្អើលខណ្ឌឬស្សីកែវ

ភ្នំពេញៈ ចែករំលែកក្តីស្រលាញ់ជាមួយ តាធាក់ស៊ីក្លូ ជាងបីរយនាក់ ធ្វើអោយផ្អើលនៅតាមបណ្តោយផ្លូវឬស្សីកែវ ជិតស្ពានបាឡេ នៅភោជនីយដ្ឋានវីហ្វ្រេន គ្រាដែលតារាចម្រៀងប្រចាំផលិតកម្មថោន ករុណា ពេជ្រ និងមិត្តភ័ក្រ បានរួមគ្នា ធ្វើកម្មវិធីសប្បុរសធម៌ និងមានសប្បុរសជនជាច្រើនចូលរួម ចែករំលែកក្តីស្រលាញ់ដ៏រំភើបមួយនេះ។ 
    
    នេះមិនមែនជាលើកទីមួយទេ ដែល តារាចម្រៀង ករុណា ពេជ្រ បានរួមជាមួយនឹងសប្បុរជនទាំងក្នុងនិងក្រៅប្រទេសបានចូលរួមចែករំលែកក្តីស្រលាញ់ ម្តងរួចមកហើយ។ ដោយទទួលបាននូវសុខភាពផ្លូវចិត្ត និងមានអារម្មណ៍សប្បាយចិត្តពេលបានធ្វើអំពើរល្អ ដល់មនុស្សដែលមានភាពខ្វះខាត ហើយក៏ចែករំលែកទានបន្តិចបន្តួច បែបនេះ ទើបករុណា ពេជ្រ បានរៀបចំកម្មវិធី ចែករំលែកក្តីស្រលាញ់ជាមួយតាធាក់ស៊ីក្លូ ម្តងទៀត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៤ កុម្ភៈ នៅ វីហ្វ្រេន ស្ពានបាឡេ 

ជាពិសេសនោះ ករុណា ពេជ្រ បានទទួលអំណោយដ៏ថ្លៃថ្លា ពីសម្តេចតេជោ ហ៊ុន សែន និង សម្តេចកតិព្រឹទ្ធបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុនសែន, លោក ជំទាវ ហ៊ុន ម៉ាណា និង ឯកឧត្តម ឌី វីជ្ជា និង កញ្ញា ឌួង ហ្សូរីដា និងសប្បុរជាច្រើនរូបទៀត ដែលបានចូលជាថវិកា សម្រាប់កម្មវិធីទាំងមូល៕

-->
adverise with khmeread