សុនខកង្វៀលចៀមឈ្មោះ Kim លក់បានថ្លៃបំផុតលើលោក គឺ ២៧.១០០ ផោន

សុនខកង្វៀលចៀមមួយក្បាលមកពីតំបន់ Ceredigion របស់វែលបានបំបែកកំណត់ត្រាសម្រាប់សុនខកង្វៀលចៀមថ្លៃបំផុតលើលោក បន្ទាប់ពីត្រូវបានលក់ក្នុងតម្លៃជាង២៧.១០០ផោន។

សុនខឈ្មោះ Kim អាយុ១២ខែ ដែលបង្ហាត់ដោយលោក Dewi Jenkins មកពីភូមិ Talybont បានលក់ដេញថ្លៃនៅលើអនឡាញតាមរយៈ Farmers Marts នៃទីក្រុង Dolgellau។

លោក Jenkins និយាយថា Kim ត្រូវបានទិញដោយកសិករម្នាក់មកពី Staffordshire។

ការលក់នេះបានបំបែកកំណត់ត្រាចាស់លើសុនខឈ្មោះ Henna មកពី Brecon ដែលលក់ក្នុងតម្លៃ២ម៉ឺនផោន។

តម្លៃជាមធ្យមសម្រាប់សុនខកង្វៀលចៀមនេះ គឺ២ពាន់ផោន។

ហើយសុនខនោះត្រូវបានលក់មុនថ្ងៃកំណើតរបស់វា ដែលធ្វើឱ្យវាក្លាយជាសុនខកង្វៀលចៀមអាយុក្រោម១២ខែថ្លៃបំផុតលើលោក៕


 

-->
adverise with khmeread