បុរសជនជាតិអាល្លឺម៉ង់មានប្រពន្ធខ្មែរ ស្លាប់នៅសង្កាត់ស្រះចក

ភ្នំពេញ ៖ មានករណីបុរសជនជាតិអាល្លឺម៉ង់ដែលមានប្រពន្ធខ្មែរ បានស្លាប់បង្កការភ្ញាក់ផ្អើលកើតឡើងថ្ងៃទី០៥ ខែកុម្ភៈ ​ឆ្នាំ២០២១ វេលាម៉ោង១០ និង៤៥នាទី នៅចំណុចក្នុងផ្ទះលេខ៩២ក ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចនិយាយថា អត្តសញ្ញាណសពឈ្មោះ GRIMM JURGEN ជនជាតិអាល្លឺម៉ង់ (GERMANY) ភេទប្រុស អាយុ៧៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C2FT01V9Z មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះកើតហេតុខាងលើ។  

យោងតាមការបំភ្លឺរបស់ពីឈ្មោះ សៅ សុជាតិតា ភេទស្រី ជនជាតិខ្មែរ ឆ្នាំកំណើត១៩៨២ មុខរបរនៅផ្ទះ ដែលត្រូវជាមិត្តស្រីជនរងគ្រោះបានឱ្យដឹងថា «នាងខ្ញុំនិងជនរងគ្រោះបានគ្នាជាប្តីប្រពន្ធរយៈពេល១០ឆ្នាំហើយ តែពុំបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ។ លុះដល់ខែកញ្ញា ឆ្នាំ២០២០ ជនរងគ្រោះក៏មានជំងឺហើយបានទៅព្យាបាលនៅគ្លីនិកមួយកន្លែងមិនចាំឈ្មោះនៅខេត្តកំពតប្រហែល៤ទៅ៥ដង។

លុះដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ជនរងគ្រោះមានសភាពឈឺធ្ងន់នាងខ្ញុំ ក៏យកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យសាន់រ៉ាយ រយៈពេល១០ថ្ងៃគ្រូពេទ្យពិនិត្យប្រាប់ថា «មានជំងឺដុះសាច់នៅក្នុងខួរក្បាល ដោយជំងឺធ្ងន់ធ្ងរពេទ្យមិនមានលទ្ធភាពមើលណាមួយជនរងគ្រោះជាមនុស្សចាស់ជរាផង»។ នាងខ្ញុំក៏យកជនរងគ្រោះមកផ្ទះវិញ រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ និង៤៥នាទីជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយពីសភាពការណ៍កើតឡើងកម្លាំងសមត្ថកិច្ចជំនាញខណ្ឌ ប៉ូលិសប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ  និងបានសហការជាមួយប៉ូលិសការិយាល័យ បច្ចេកទេស,ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​, ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីផែនការងារអន្តោប្រវេសន៍ និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើតគណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញនិងលោកវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្នបានបញ្ជាក់ថា «ស្លាប់ដោយជំងឺដុះសាច់ក្នុងខួរក្បាល»។ 

ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានយកសាកសពទៅរក្សាទុកនៅសាលតម្កល់សពមន្ទីពេទ្យមិត្តភាពខ្មែរសូវៀតហៅពេទ្យរុស្ស៊ី៕

-->
adverise with khmeread