រថយន្តពាក់ស្លាកលេខខ.មដូចគ្នា ហើយបុកគ្នា ចរចាគ្នាត្រូវ,អស់៤០០ដុល្លារបញ្ចប់រឿង

ភ្នំពេញ ៖​ មានករណីបុរសជនជាតិចិនបានបើករថយន្តស៊េរីទំនើបមួយគ្រឿងស្លាកលេខ​ ខេមរភូមិន្ទឆ្លងផ្លូវ មិនប្រយ័ត្នជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាក​ LEXUS RX400h ពាក់ស្លាកលេខខេមរភូមិន្ទ បុកគ្នាកើតឡើង កាលវេលាម៉ោង១០​ និង៣០នាទីយប់ថ្ងៃព្រហស្បត្តិ៏​ ទី៤​ ខែកុម្ភៈ​ ឆ្នាំ២០២១​ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤​ ចំណុចជិតផ្សារជំពូវន្ត  សង្កាត់ចោមចៅ៣​ ខណ្ឌពោធិ៍សែនជ័យ​។

ប្រភពបឋមបានឱ្យដឹងថា ដំបូងគេឃើញបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា​ បានបើក រថយន្តស៊េរីទំនើបមួយគ្រឿង​ម៉ាក ​TRUMPCHI ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ​ 01-2.3236 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទិសដៅពីត្បូងទៅជើង​។ ខណៈមកដល់ចំណុចខាងលើបានជ្រុលបុករថយន្ត​ LEXUS RX400h ពណ៌ត្រីអ៊ី​ ពាក់ស្លាកលេខ​ ខេមរភូមិន្ទ 2-2.3538 បើកដោយបុរសម្នាក់តាមបណ្ដោយផ្លូវជាតិលេខ៤ទិសដៅពីលិចទៅកើត​ ចំកាងផ្នែកខាងក្រោយ​ បណ្ដាលឱ្យដាច់ធ្លាក់ដល់ដីរងការខូចខាត តែក៏សំណាងល្អមិនមានអ្នករងរបួស។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយមិនមានអ្នករបួស ក៏ដូចជាមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ​ ទើបសមត្ថកិច្ចឱ្យភាគីទាំងពីរសម្របសម្រួលគ្នា​ ដោយភាគីខាងរថយន្ត TRUMPCHI ជាជនជាតិចិនព្រមសងសំណងទៅភាគីរថយន្ត​ LEXUS RX400h ដែលរងគ្រោះចំនួន៤០០ដុល្លារដើម្បីបញ្ចប់រឿងតែម្តងទៅ​៕

-->
adverise with khmeread