ដុកទ័រអាមេរិកជាង១៤០នាក់ជួយវះកាត់ប្តូរមុខនិងដៃមួយគូដល់បុរសម្នាក់​ ជាលើកដំបូងលើពិភពលោក

ក្រុមវេជ្ជបណ្ឌិតក្នុងទីក្រុងញូវយ៉កបានវះកាត់ប្ដូរមុខ និងដៃមួយគូដោយជោគជ័យលើកដំបូងរបស់ពិភពលោក។​ នេះយោងតាមវេបសាយ BBC ផ្សាយកាលពីថ្ងៃព្រហស្បតិ៍។

Joe DiMeo អាយុ២២ឆ្នាំបានធ្វើការវះកាត់រយៈពេល២៣ម៉ោង ដោយបុគ្គលិកពេទ្យជាង១៤០នាក់កាលពីចុងខែសីហា។

ឧបទ្ទវហេតុចរាចរណ៍ក្នុងឆ្នាំ២០១៨បានធ្វើឱ្យលោក DiMeo រលាកភ្លើងកម្រិតបីស្ទើរតែ៨០ភាគរយនៃរាងកាយរបស់គាត់។ ហើយចុងម្រាមដៃរបស់គាត់ត្រូវបានកាត់ចេញ និងបាត់បង់បបូរមាត់ និងត្របកភ្នែក។

គាត់និយាយថា ការវះកាត់បានផ្ដល់គាត់នូវឱកាសជីវិតលើកទី២៕

 

-->
adverise with khmeread